ឃាតកបាញ់សម្លាប់ព្រះសង្ឃ កំពុងសូត្រធម៌ ក្នុងពិធីបុណ្យមួយ នៅស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ៖ លោក វិន ឡេងហួរ មេបញ្ជាការអាវុធហត្ថស្រុក សំរោងទង បានថ្លែងឲ្យដឹងថា នៅម៉ោងប្រមាណ ២០និង៣០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ មានករណីឃាតកបានបាញ់សម្លាប់ព្រះសង្ឃមួយអង្គចំព្រះកេស ដែលកំពុងសូត្រធម៌ទេសនា ស្ថិតក្នុងកម្មវិធីបុណ្យខួបមួយរបស់អ្នកភូមិ ស្ថិតនៅភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានម្ចាស់កម្មវិធីឈ្មោះ គង់ ឌឹម អាយុ៦៥ឆ្នាំ។

មេបញ្ជាការអាវុធហត្ថបានបញ្ជាក់ថា ព្រះសង្ឃសូត្រស្តាំដែលរងការបាញ់ប្រហារពីសំណាក់ឃាតកនោះមាន ព្រះនាម ម៉ឹង អុំ ព្រះជន្ម ៧៦ព្រះវស្សា ហើយពាក់ព័ន្ធករណីនេះឃាតកកំពុងរត់គេចខ្លួនបាត់ សមត្ថកិច្ចដាក់ការសង្ស័យជារឿងគំនុំ ដោយកំពុងស្រាវជ្រាវ៕

kill monk (1)

kill monk (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *