ឃាតកម្មយ៉ាងសាហាវ បុរសម្នាក់ត្រូវឃាតកសម្លាប់ កាត់ក្បាលយកទៅបោះចោលបាត់

ខេត្តកំពង់ស្ពឺ៖ អំពើឃាតកម្មយ៉ាងព្រៃផ្សៃមួយបានកើតឡើងចំពោះបុរសម្នាក់ត្រូវគេសម្លាប់ហើយ កាត់ក្បាលយកទៅបាត់ រកមិនឃើញ ។ គេនៅមិនទាន់ដឹងថា ជាករណីអ្វីនោះឡើយ ពេលនេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធបាននិងកំពុងស្រាវជ្រាវស៊ើបអង្កេត ។

ប្រភពព័ត៌មានពីមន្ត្រីការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្តបានបញ្ជាក់នៅ ថ្ងៃទី22 ខែមេសា ឆ្នាំ2016 បានចុះពិនិត្យហេតុករណីឃាតកម្មនៅចំណុចដីចំការស្វាយរបស់ឈ្មោះ ឡុង ម៉េងស្រ៊ឺន ភូមិសាស្រ្ត ភូមិថ្មី ឃុំ ចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភពបានបន្តថា ជនរងគ្រោះឈ្មោះ សៅ ស៊ីវ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុ ។ ជនរងគ្រោះត្រូវឃាតកសម្លាប់រួចកាត់ក្បាលយកទៅបោះចោលបាត់ រកមិនឃើញ ៕ ស្រី ណូន

ses (2) copy

ses (1) copy

Loading...

Leave a Reply

Your email address will not be published. Required fields are marked *