ឃាតក ដែលអារ.កសម្លាប់បុគ្គលិកអម្រឹតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកំពត ៖ ឃាតក ដែលអារ.កសម្លាប់បុគ្គលិកអម្រឹត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះកើតហេតុស្ថិតក្នុងភូមិប្រមូល ឃុំត្រមែង ស្រុកឈូក ខេត្តកំពត ។

ជនល្មើសជាឃាតកឈ្មោះប្រុក វិត អាយុ៤៧ឆ្នាំ បានអារ.កសម្លាប់ជនរងគ្រោះជាមន្ត្រីឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ«អម្រឹត» ឈ្មោះជីន បូរិន អាយុប្រហែល២៦ឆ្នាំ មានទីលំនៅភូមិត្នោតរលើង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ហើយក៏បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៥០នាទីរសៀលថ្ងៃទី១០ ខែឧសភា។ ក្រោយពីទទួលបានព័ត៌មាននេះសមត្ថកិច្ចជាច្រើននាក់បានចុះទៅឡោមព័ទ្ធនៅទីតាំងកើតហេតុជាច្រើនម៉ោង រហូតដល់ម៉ោង២ជាង ទើបសមត្ថកិច្ចពាក់អាវក្រោះ កាន់ខែល រួចដាក់ជណ្ដើរឡើងទៅចាប់ខ្លួនជនល្មើសពីលើដំបូល ហើយទម្លាក់តាមពិតានចុះមកក្រោមតែម្ដង។

ជនល្មើសជាមនុស្សវិកលចរិត ហើយការសម្លាប់នេះធ្វើឡើង ខណៈជនរងគ្រោះបានចុះតាមផ្ទះប្រជាពលរដ្ឋដើម្បីឲ្យដាក់ប្រាក់សន្សំ លុះចូលផ្ទះខាងលើចំម្ចាស់ផ្ទះជាមនុស្សវិកលចរិតនោះ ក៏អារ.កសម្លាប់ជនរងគ្រោះចោលតែម្ដង ៕

FB_IMG_1462889502445

FB_IMG_1462889499173

FB_IMG_1462889495674

FB_IMG_1462889492619

FB_IMG_1462889488225

Loading...

Leave a Reply

Your email address will not be published. Required fields are marked *