ឃាត់ខ្លួនចោរប្លន់ប្រើស្ទីលថ្មី ក្រោយលួងលោមនារីធ្វើការខារ៉ាអូខេ ទៅក្លឹបត ពេល ដល់កន្លែងស្ងាត់ដកកាំភ្លើងគំរាមប្លន់នាងយកលុយទូរស័ព្ទ រួមទាំងគ្រឿងអលង្កាអស់ពីខ្លួន

ភ្នំពេញ ៖កាលពីវេលាម៉ោង៣និង១០ នាទីយប់ទាប់ភ្លឺ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅមុខហាងសងឡែសេ តាមបណ្តោយផ្លូវលេខ ៦៣ កែងនិងផ្លូវលេខ ២៩៤ ក្នុងសង្កាត់បឹងកេងកក១ ខណ្ឌចំការមន សមត្ថកិច្ចខណ្ឌ៧មករាធ្វើការសហការជាមួយសមត្ថកិច្ចខណ្ឌចំការមនបានធ្វើការ ឃាត់ ជនសង្ស័យម្នាក់បានប្រើស្ទីលប្លន់ថ្មី មួយតាមរយៈការលួង លោមនារីធ្វើការខារ៉ាអូខេ ទៅដើរលេងកិ្លបតទៀត ជាមួយខ្លួន ហើយពេលជិះមកដល់កន្លែងស្ងាត់ជនសង្ស័យបានដកកាំភ្លើងគំរាមប្លន់ នាងយកលុយទូរស័ព្ទ រួមទាំងគ្រឿងអលង្កាអស់ពីខ្លួន ហើយជនសង្ស័យនោះក៏ផ្លុងនាងចោល ក៏ជិះម៉ូតូគេចខ្លួនទៅបាត់ ។
អំពើប្លន់ស្ទីលថ្មីនេះ ត្រូវបានលាតត្រដាង ក្រោយពីនារីរងគ្រោះម្នាក់បានធ្វើពាក្យបណ្តឹងទៅកាន់សមត្ថកិច្ច ក្រោយពីខ្លួនរងគ្រោះ ដោយត្រូវជនសង្ស័យខាងលើលួង លោមហៅនាង ទៅដើរលេងកិ្លបតជាមួយ ជាមួយខ្លួន ហើយពេលជិះម៉ូតូមកដល់កន្លែងស្ងាត់ជនសង្ស័យនេះក៏ឈប់ម៉ូតូរួចក៏ធ្វើការសកម្មភាព ដកកាំភ្លើងគំរាមប្លន់យកលុយទូរស័ព្ទ រួមទាំងប្រមូលយកគ្រឿងអលង្កាពីនាងទាំងអស់ ដែលសរុបជាប្រាក់ប្រហែលជាង២០០០ដុល្លា ហើយជនសង្ស័យក៏ទុកនាង(ជនរងគ្រោះ) ចោល ក៏ឡើងជិះម៉ូតូរបស់គេគេចខ្លួនបាត់ កាលពីវេលាម៉ោង១១និង៣០នាទីយប់តាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៥ តាមបណ្តោយផ្លូវជាតិលេខ ៦A ក្បែរស្ពានលីយ៉ុងផាត ក្នុងសង្កាត់ព្រែតាសេក ខណ្ឌជ្រោយចង្វារ ទើបនាងព្យាយាមរកជនសង្ស័យនេះរហូតមកប្រទះឃើញម៉ូតូមួយគ្រឿងម៉ាក RC200 ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1FD-7771 របស់ជនសង្ស័យ ដែលកំពុងផ្ញើរនៅ ហាង សងអាឡែសេ នោះ នាងក៏បានរាយការណ៏ទៅសមត្ថកិច្ចភ្លាម អោយចុះមកដល់កន្លែងកើតហេតុ ប្រហែលជា១០នាទី សមត្ថកិច្ចខណ្ឌ៧មករារួមទាំង សមត្ថកិច្ចចំការមន បានធ្វើការសហការគ្នាយ៉ាងល្អ ក៏ចុះមកឡោមពន្ធ័ ចាប់ក្របួចជនសង្ស័យនោះបាន រួមទាំងដកហូតបានកាំភ្លើងខ្លីមួយដើមម៉ាកK59 និងមួយគ្រឿងយកម៉ូតូកាន់អធិការដ្ឋានខណ្ឌ៧មករាសួរនាំភ្លាមៗតែម្តង ។ ជនសង្ស័យដែលត្រូវឃាត់នេះឈ្មោះ ចៀនថារ៉ូ អាយុ ៣៣ឆ្នាំ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹតករណីប្លន់ខាងលើនេះមែន ។
ក្រោយកើតហេតុនារីរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅ អធិការដ្ឋានខណ្ឌ៧មករាដើម្បីអោយសមត្ថកិច្ចចាត់ចែង ទៅតាម ផ្លូវច្បាប់ ចំពោះ ជនល្មើសនេះ ៕

1159f95dad2c700aebdcc3993541e6d0_L

Loading...

Leave a Reply

Your email address will not be published. Required fields are marked *