ឃាត់ខ្លួនជនកំហូចផឹកស៊ីពេលយប់ លួចយកម៉ូតូមិត្តភក្កិទៅបាត់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីផឹកស៊ីជាមួយមិត្តភក្តិស្រវឹង ដេកលក់អស់ត្រូវជនសង្ស័យលួចយកម៉ូតូទៅបាត់តាំងពីថ្ងៃទី២៥ ខែតុលា នៅវេលាម៉ោង៩៧យប់នៅថ្ងៃទី ២៥ខែតុលា ២០១៥ នៅចំណុចមុខផ្ទះជួល ផ្លូវ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅឃាត់ខ្លួនបាននៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៦ ខែតុលា នៅភមិដើមស្លែង សង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅ ។
ជនសង្ស័យឈ្មោះ ធី រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅផ្ទះលេខ៧៩ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ ជនរងគ្រោះឈ្មោះ ថាច់ សុខា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់នៅផ្ទះជួលភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ម៉ូតូដែលជនសង្ស័យលួចយកទៅបាត់ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ១A ១៥៥១។
ជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃកើតហេតុជនសង្ស័យនិងជនរងគ្រោះរួមជាមួយមិត្តភក្កិ ទាំងអស់៤នាក់បាននាំគ្នាផឹកស៊ីនៅផ្ទះកើតហេតុខាងលើរហូតស្រវឹងដេកលក់អស់នៅ សល់តែជនសង្ស័យបានលួចយកម៉ូតូជិះចេញទៅ ស្របពេលនោះប្រពន្ធរបស់ជនរងគ្រោះ បានប្រទះឃើញជនសង្ស័យជិះម៉ូតូចេញទៅដែរ ប៉ុន្តែស្មានតែជនរងគ្រោះប្រើឲ្យទៅទិញ អី ក៏មិនបានចាប់អារម្មណ៍ដែរ លុះដល់ប្តីដឹងខ្លួនវិញស្រាប់តែបាត់ម៉ូតូ ។ លុះដល់វេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ជនរងគ្រោះឃើញជនសង្ស័យនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ក៏ឃាត់ខ្លួនប្រគល់អោយនគរបាលប៉ុស្តិ៍ច្បារអំពៅ២ដើម្បីធ្វើការសាកសួរ ។
ទោះបីជាជនសង្ស័យមិនទាន់សារភាពថាខ្លួនបានប្រព្រឹត្តក៏ដោយ តែសមត្ថកិច្ចបានឃាត់ខ្លួនយកទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូន ទៅអធិការដ្ឋានខណ្ឌច្បារអំពៅ ៕

2015_10_27_01_11_45

Loading...

Leave a Reply

Your email address will not be published. Required fields are marked *