ឃាត់ខ្លួនជនសង្ស័យដែលបានជិះម៉ូតូបុកប៉ូលិសបង្កឲ្យស្លាប់

ខេត្តកំពង់ចាម៖ កម្លាំងអធិការដ្ឋាននគរបាល ស្រុកចំការលើ ខេត្តកំពង់ចាមនិងកម្លាំងអធិការ ដ្ឋាននគរបាលស្រុកបារាយណ៍ ខេត្តកំពង់ធំបានសហការតាម ស្រាវជ្រាវចាប់ខ្លួន ជនសង្ស័យម្នាក់បន្ទាប់ពីរត់គេចខ្លួន ក្រោយពីបើកម៉ូតូបុករនាំងផ្លូវ ហើយបុកប៉ូលិសដែលមកត្រួតពិនិត្យអាវុធជាតិផ្ទុះ ។

បូលិសបានឲ្យដឹងថា យោងផែនការណ៍លេខ៥៨/២០១៨ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ហត្ថលេខា ដោយលោកវរះសេនីហ៍ឯក ខេង ស្រេង អធិការនគរបាលស្រុកចំការលើ និងដោយមានការឯកភាពពី លោកអភិបាល នៃគណះអភិបាលស្រុកចំការលើ ស្តីពីការចុះល្បាត និងត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវ គឺនៅថ្ងៃ១៩ ខែវិច្ឆិកា ឆ្មាំ២០១៨ វេលាម៉ោង ១៩ និង០០នាទី កម្លាំងអធិការដ្ឋានមគរបាលស្រុកចំការលើ បានសហការជាមួយកម្លាំងប៉ុស្តិ៍តាប្រុក ដឹកនាំដោយលោកវរះសេនីយ៍ត្រី អ៊ុល សុខខុម អធិការរងផ្នែកអត្តសញ្ញាណកម្ម បានចុះត្រួតពិនិត្យអាវុធជាតិផ្ទះ នៅចំណុចផ្លូវជាតិលេខ៧១ ភូមិផ្លាក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។

ប៉ូលិសបានបន្តថា រហូតដល់ វេលាម៉ោង២០ និង១០នាទី មានម៉ូតូ ០១គ្រឿង មានគ្នា2នាក់ ជិះពីទិសខាងត្បូងមកជើង ដោយមានការសង្ស័យ សមត្ថកិច្ចយើង បានបញ្ចាំងភ្លើងបញ្ជាចរាចរ និងហៅឲ្យ ឈប់ តែជនសង្ស័យមិនឈប់ ហើយបាន បន្ថែមល្បឿនម៉ូតូ ជិះបុក រនាំងឃាំងផ្លូវ ហើយបន្តបុកត្រូវលោកអនុសេនីយ៍ឯក ជឺ ម៉ាច នាយបុស្តិ៍ តាប្រុក បណ្ដាលឲ្យបាក់ជើងឆ្វេង និងរងរបួសក្បាល ដែលកំពុងឈរឃាត់នៅចិញ្ចើមផ្លូវ ។

បន្ទាប់មកជនសង្ស័យទាំង 2 នាក់បានផ្តួលម៉ូតូម៉ាក ហុងដា សេ125 ពណ៌ខ្មៅ ផលិតឆ្នាំ 2015 ពាក់ស្លាកលេខ កំពង់ធំ1E-7720 ហើយរត់គេចខ្លួនចូលទៅក្នុងព្រៃចំការកៅស៊ូតែម្ដង ដោយយប់ងងឹតសមត្ថកិច្ចរកជនបង្ករមិនឃើញ ។

រីឯជនរងគ្រោះត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យកាលម៉ែត ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យ ថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០១៨ វេលាម៉ោង ១១ និង០០នាទី ។ ប៉ូលិសបានបន្តថាក្នុងករណីនេះសមត្ថកិច្ចយើងបានបើកកិច្ចប្រតិិិិិបត្តការស្រាវជ្រាវ ដោយសហការជាមួយកម្លាំងនគរបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊នវាសនា ភេទប្រុស អាយុ២២ ឆ្នាំជាតិខ្មែរ (ជាអ្នកបើកបរ) មានទីលំនៅភូមិលេខ២ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាមដែលបានទៅលាក់ខ្លួននៅផ្ទះអ៊ុំឈ្មោះ ញឹម ញឿន ភេទប្រុស អាយុ៥២ឆ្នាំនៅភូមិគគីអណ្តែត ឃុំទ្រាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណែកបក្ខពួកម្នាក់ទៀត (អ្នកជិះពីក្រោយ) ឈ្មោះ លីញ គោ ភេទប្រុស អាយុ១៨ឆ្នាំជាតិខ្មែរ កំពុងលាក់ខ្លួនហើយសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ។ ប៉ូលិសបានបញ្ជាក់់់ថាជនសង្ស័យខាងលើបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕ តាផល

Loading...