ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ពាក់ព័ន្ធករណីជួញដូរនឹងប្រើប្រាស់គ្រឿងញៀន ទៅតុលាការ

ខេត្តរតនគិរី៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តឆ្មក់ចុះបង្ក្រាបទីតាំងរក្សាទុកការជួញដូរនឹងប្រើប្រាស់នូវសារធាតុថ្នាំញៀនមួយកន្លែង កាលពីវេលាម៉ោង១ រសៀលថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៧នេះ នៅត្រង់ចំណុចផ្ទះជួលបន្ទប់លេខ២ ស្ថិតនៅភូមិ អូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង។

មន្ត្រីនគរបាលដែលចុះបង្ក្រាបបានឲ្យដឹងថា មុនពេលចុះបង្ក្រាបកម្លាំងជំនាញបានទទួលព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋថា នៅទីតាំងខាងលើមានការជួញដូរគ្រឿងញៀន កម្លាំងជំនាញក៍បានចុះដល់ទីតាំងនោះភ្លាមៗដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់
ទី១- ឈ្មោះ មាស ស្រីអូន ភេទស្រី អាយុ២២ ឆ្នាំជនជាតិខ្មែរឥស្លាម មានទីលំនៅបច្ចុប្បន្នភូមិអូររមៀតសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ទី២- ឈ្មោះ ពៅ ភារះ ភេទប្រុស អាយុ២៥ ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ មុខរបរបើកបររថយន្ត។
ទី៣- ឈ្មោះ គង់ ចន្ទ័រតនា ភេទប្រុស អាយុ៣១ ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិអូរកន្ទិលសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបរមិនពិតប្រាកដ។

វត្ថុតាងដកហូតរួមមាន៖ ១-ម្សៅក្រាមពណ៌ស ថ្លាចំនួន៣កញ្ចប់តូច សង្ស័យជាសារធាតុញៀន
២- ទូរស័ព្ទដៃចំនួន៨គ្រឿងចាស់ៗ
៣- ជញ្ជីងថ្លឹងចំនួន១គ្រឿង
៤- ប្រាក់រៀលចំនួន១១៦៥០០រៀល
៥- ប្រាក់ដុល្លា២០$(ដុល្លាខ្មោច)
៦- នាឡិកាដៃចំនួន២គ្រឿង
៧- ដាវសាំ ម៉ូរ៉ៃចំនួន១ដើមនិងកាំបិតកៃ១ដើម
៨-ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួនទៀត។
៩- សម្ភារ:សេពគ្រឿងញៀននឹង ដែកកេះ១០ ដបទឺកសុទ្ធភ្ចាប់ជាមួយបំពង់ទុយោ ២។

បច្ចុប្បន្ន នគរបាលកំពុងឃាត់ខ្លួននៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់៕

Loading...