ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាចែកចាយថ្នាំញៀនបញ្ជូនទៅតុលាការ

ខេត្តរតនគិរី៖ នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាចែកចាយគ្រឿងញៀន កាលពីវេលាម៉ោង​៣​ និង៥៥នាទី​ រសៀល​ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧​ នៅភូមិប៉ាការឡាន់ ឃុំប៉ាការឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ​ សៀវ​ ឡៅ​ ភេទប្រុស​ អាយុ៣០ ឆ្នាំ​ជនជាតិឡាវ​ ចំណែកវត្ថុតាងបានដកហូត ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ គ្រាប់(WY)ពណ៌ក្រហម​ ចំនួន៥៩គ្រាប់​ និងពណ៌បៃតងចំនួន២គ្រាប់។

បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកវើនសៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តនៅព្រឹកថ្ងៃទី១៦ ខែសីហានេះ ចាត់ការបន្តតាមនិតិវិធី ៕

Loading...