ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយថ្នាំញៀនចំនួន ៥៣ កញ្ចប់

ខេត្តកណ្តាល៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង ១៧ និង ៣០ នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហួត គឹមសាន្ដ ភេទប្រុស អាយុ ២៩ ឆ្នាំ ទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន ៖
១.ម្សៅក្រោមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន ៥៣ កញ្ចប់
២.ទូរស័ព្ទចំនួន ០៣ គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕

Loading...