ឃាត់ខ្លួនជនសង្ស័យម្នាក់លួចដែកហើយព្យាយាមរត់គេចខ្លួន

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់លួចដែកហើយព្យាយាមរត់គេចខ្លួនរួចមកនោះ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៣និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ១១​រោជ ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស. ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៨ ឃាត់ខ្លួនបាននៅម្ដុំ ស្ពានបាឡេ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សាក្សីដែលជាសន្តិសុខនិយាយថា បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរេ ពណ៍ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1B-5151 ដែលបានធ្វើដំណើរឡើងលើស្ពាន បេឡេ ក្នុងទិសដៅពីកើតទៅលិច ហើយមានដឹកដែក ចំនួន៣ដើម ខណៈនោះខាងសន្តិសុខ ដែលយាមកាមនៅទីនោះប្រទះឃើញ ហើយក៏វានព្យាយាម ហៅអោយឈប់តែបុរសខាងលើនោះមិនព្រមឈប់ខាងសន្តិសុខក៏បានជិះដេញចាប់ឃាត់ខ្លួនហើយប្រគល់អោយសមត្ថកិច្ច នៃខណ្ឌជ្រោយចង្វារធ្វើការតាមនិតិវិធី ៕

Loading...