ឃាត់ខ្លួនជនសង្ស័យម្នាក់ ប្លន់សម្លាប់មនុស្សយកម៉ូតូ

ខេត្តកណ្តាល៖ នគរបាលព្រហ្មទណ្ឌខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ករណីប្លន់សម្លាប់មនុស្សយកម៉ូតូ បន្ទាប់ពីបានប្រទះឃើញសាកសព ស្អុយរលួយសល់គ្រោងឆ្អឹង នៅក្នុងព្រៃ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាល ស្ទឹងខេត្តកណ្តាល ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង ប៊ុនលី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិកុកទឹល ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ឯកឧត្តមបន្តថា ជនរងគ្រោះបានចេញពីផ្ទះ ទៅដើរលេងបុណ្យអំបុក នៅថ្ងៃទី២៥ មករា ដោយមានជិះម៉ូតូ១គ្រឿងម៉ាក សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CY.4497 ហើយក៏បាត់ជនរងគ្រោះ រហូត លុះដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ក៏មានប្រជាពលរដ្ឋ ដើរកអុស ប្រទះឃើញសាកសពជនរងគ្រោះ នៅចំណុចខាងលើតែម្តង។
ឯកឧត្តមបានបញ្ជាក់ថា ជនសង្ស័យដែលឃាត់បានឈ្មោះបាត់ តុល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបកម្មករសំណង់ រស់នៅភូមិត្បែង ឃុំក្រាំងឆ្នុង ស្រុកបាទី ខេត្តតាកែវ និងជាមិត្តភ័ក្តម្នាក់ទៀតឈ្មោះ យឺន ចន្ធី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (គេចខ្លួនបាត់)។
នៅចំពោះសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេទាំង ២នាក់ និងជនរងគ្រោះ បាននាំគ្នាទៅដើរលេងនៅភ្នំពេញជាមួយគ្នា រហូតដល់ទល់ភ្លឺ លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែឈ្មោះ យឺន ចន្ធី និយាយថាឈឺពោះ ក៍ឈប់ម៉ូតូ ហើយជនរងគ្រោះក៏ត្រូវឈ្មោះ យឺន ចន្ធី យកខ្សែទាក់-ក បណ្តាលឲ្យស្លាប់ ទើបយកម៉ូតូទៅលក់បានលុយមកនាំគ្នាផឹកអស់។
ឯកឧត្តមថា សមត្ថកិច្ចកំពុងស្រាវជ្រាវ និងស្វែងរកជនសង្ស័យឈ្មោះ យឺន ចន្ធី ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ដោយឡែកជនសង្ស័យឈ្មោះ បាត់ តុល ត្រូវបានកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាមនិតិវិធី៕

02_02_2016_03_49_21AoOjaOYzndJURaMW5Td-56PbhCfLVLltXBpGmJVua

Aq4te0-rAPtPBSWX-WUVTN7ECyl1zJOWXtG8VibXDmhw

Loading...

Leave a Reply

Your email address will not be published. Required fields are marked *