ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀនជាង០១ គីឡូក្រាម នៅក្រុងបាត់ដំបង

(បាត់ដំបង )៖ ថ្នាំញៀនជាង០១គីឡូក្រាមជាមួយនិងជនសង្ស័យ០១នាក់ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនសហការជាមួយកំលាំងក្រុមអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងចុះធ្វើការបង្ក្រាប ដកហូតក្នុងបទល្មើសជាក់ស្តែង ។

លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការនេះដែរធ្វើឡើងនៅវេលាម៉ោង១៥និង៤៥នាទីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រុមទី០៦ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

ជាមួយការបង្ក្រាបខាងលើនេះដែរសមត្ថកិច្ចជំនាញបានធ្វើការឃាត់​ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ឈ្មោះ លី អុីសា ហៅ ពាង ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ​ភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មកស្នាក់នៅបណ្តោះអាសន្ន ក្រុមទី០៦ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមានម្សៅក្រាម ពណ៌ សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ១៥ថង់ទម្ងន់១០៣៤.២០ក្រាម, ថ្នាំកេតាមីនចំនួន ០១កូនថង់, សារធាតុរាវចំនួន០៣កូនដបសង្ស័យមានសារធាតុញៀន,កូនជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១គ្រឿង,ទូរស័ព្ឌដៃចំនួន០១គ្រឿង
,កូនកាបូបសំរាប់ដាក់លុយពណ៏ទឹកប៊ិចចំនួន០១,ប្រាក់រៀលចំនួន៣០ម៉ឺនរៀល,ម៉ូូតូ០១គ្រឿង ។

ជនសង្ស័យរួមនឹងវត្ថុតាងរហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចរៀបចំសំណុំឯកសារបញ្ជូនបន្តទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

Loading...