ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទ ក្របួចបានភ្លាមៗ

ភ្នំពេញ: នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីឆក់ទូរសព្ទ័ដៃ នៅចំណុចមុខហាងលក់គ្រឿងអគ្គិសនីម៉ូដិនហូម ផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យ០១នាក់ ឈ្មោះ សុខា សុខជា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1CL-8146 ធ្វើសកម្មភាពឆក់យក ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកVIVO ពីជនរងគ្រោះ ចាន់ វលិដា ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់៖ គ្មាន ។
សម្ភារ:បន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1CL-8146 របស់ជនសង្ស័យ , ទូរសព្ទ័ដៃម៉ាកVIVO ០១គ្រឿង ប្រគល់ឲ្យជនរងគ្រោះវិញ ។ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

Loading...