ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅភ្នំពេញ

នំពាញ ៖ នៅ ល្ងាចថ្ងៃទី១៧ខែមេសាឆ្នាំ២០២១ ត្រង់ចំណុចមុខវត្តទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

កាលពីថ្ងៃទី១៥ខែមេសាឆ្នាំ២០២១ ជនងគ្រោះបានបាត់ម៉ូតូម៉ាកហុងដា វេងពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ចាម1B-4859 ដែលទិញមកទុកកែចាប់រទេះលក់ដូរ ត្រូវបានជនសង្ស័យលួចយកទៅបាត់ លុះមកដល់ថ្ងៃកើតហេតុខាងលើ ក៏មានអ្នកស្គាល់ម៉ូតូជនរងគ្រោះ ដែលបានបាត់ ប្រទះឃេីញ ជនសង្ស័យជិះគ្នា២នាក់ ឈប់ស្តុបនៅមុខវត្ត ក៏ដើរទៅសួរ ខណៈកំពុងសួរ ស្រាប់តែជនសង្ស័យនាំគ្នារត់គេច តែត្រូវបងប្អូនប្រជាពករដ្ឋ ព័ទ្ធចាប់បានជនសង្ស័យម្នាក់ ប្រគល់ជូនសមត្ថកិច្ច និងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ចាន់ វិចិត្រ អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅតាមសួន ៕

Loading...