ឃាត់ខ្លួនជនសង្ស័យ១០នាក់ដកហូតគ្រឿងញៀនជាង១គីឡូក្រាម

(កណ្តាល)៖ រយៈពេល២ថ្ងៃនគរបាលខេត្តកណ្តាលធ្វើការបង្ក្រាបការជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ចំនួន១០នាក់រឹបអូសគ្រឿងញៀនជាង១គីឡូក្រាមរថយន្ត១គ្រឿងនិងម៉ូតូ៥គ្រឿង។

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឱ្យដឹងថា រយៈពេល២ថ្ងៃកម្លាំងប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួ យអធិការដ្ឋាននគរបាលស្រុកពញាឮ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើប្រតិបត្តិការបង្ក្រាបការជួញដូរ រក្សាទុក ប្រើប្រាស់ និងបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន ដោយបា នឃាត់ខ្លួនជនសង្ស័យ១០នាក់ គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន៤៨កញ្ចប់ ស្មើ១០៤៤,៥ក្រាម ( ជាងមួយគីឡូក្រាម ) ជញ្ជីងថ្លឹងគ្រឿងញៀន៥គ្រឿង ម៉ូតូ៦គ្រឿង និងរថយន្ត ១គ្រឿងទូរស័ព្ទ ១១គ្រឿង វិទ្យុទាក់ទង០២គ្រឿង សម្ភារៈវេចខ្ចប់និងប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀត ។

លោកស្នងការបានបន្តថា កាលពីវេលាម៉ោង១៤និង៤៥នាទី រសៀលថ្ងៃទី១៣ មិថុនា ២០២០កន្លងទៅនេះ កម្លាំងរបស់យើងបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ នៅក្នុងផ្ទះរបស់ឈ្មោះ ជួន ដារ៉ូ ហៅតុល នៅភូមិសាលាកាត់សក់ ឃុំវិហារលួង ស្រុកពញាឮ រួមមានឈ្មោះ កង ប៊ុនមករា ហៅជ្រូក ភេទប្រុស អាយុ៣១ឆ្នាំ និងឈ្មោះ ជួន ដារ៉ូ ហៅតុល ដក ហូតបានគ្រឿងញៀន៣០កញ្ចប់ ស្មើ៨៤៩,៨ក្រាម ( ជាង៨ខាំ ) ជញ្ជីងថ្លឹង១ ម៉ូតូ ០២គ្រឿងវិទ្យុទាក់ទង ០២គ្រឿង សម្ភារៈវេចខ្ចប់ចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ ក្រោយពីចម្លើយសារភាពរបស់ កង ប៊ុនមករា នៅវេលាម៉ោង១៧និង៣០នាទី ក៏បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ៤រូប ទៀតនៅក្នុងភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រួមមាន ទី១ឈ្មោះ មៀច វិចិត្រ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជួញដូរថ្នាំញៀន ឈ្មោះ មៀច ពិសិទ្ធ (ហៅតាក់) ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជួញដូរថ្នាំញៀន ទី៣ ឈ្មោះ សុន ឆារ៉ាន់ (ហៅស្វិត) ភេទប្រុស អយុ ២០ឆ្នាំ ជនជាតិខ្មែរ ជាអ្នកមើលផ្លូវ និងដឹកជញ្ជូនគ្រឿងញៀន( អ្នកទាំង ៣ រស់នៅភូមិចំការរដ្ឋ ឃុំវល្លិ ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី៤ឈ្មោះ តិល ជយ័ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រកាត់ដេរ មានីលំនៅ ភូមិពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដកហូតគ្រឿងញៀន១៦កញ្ចប់ ស្មើ១៩៣,៤ក្រាម ( ជិត២ខាំ )ជញ្ជីង០៣ ម៉ូតូ ០៤គ្រឿង ទូរស័ព្ទ ០៥គ្រឿង ស្លាកលេខម៉ូតូ ចំនួន ០២បន្ទះ សម្ភារៈវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។ លុះវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងសទី១៤ មិថុ នា ២០២០ បន្ទាប់ពីឈ្មោះ មៀច វិចិត្រ សារភាព ក៏បានបង្រ្កាបជនសង្ស័យ៤នាក់ទៀត នៅក្នុ ងភូមិដកពរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រួមមានទី១ឈ្មោះ ប៉ុញ ស៊ីថា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរយោធា ទី២ ឈ្មោះ រ៉េន សារត្ន័ ភេទប្រុស អាយុ២៧ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅភូមិលំពែងព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី៣ ឈ្មោះ វិត ទឹម ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅភូមិក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានសារធាតុញៀនក្នុងទឹកនោម និងទី៤ ឈ្មោះ ផាន ភារិន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅច្រកបានសុខ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានសារធាតុញៀនក្នុងទឹកនោម។ ដកហូតបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (Ice) ចំនួន ០២កញ្ចប់=ទម្ងន់ ១,៣ក្រាម រថយន្ត១គ្រឿង ម៉ាក LEXUS 350 ពណ៌ស ស្លាកលេខ ខេមរភូមិន្ទ01 2-2793 ជញ្ជីងថ្លឹងសារធាតុញៀន១គ្រឿង ទូរស័ព្ទ៤គ្រឿង ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ស្លាកលេខរថយន្ត ចំនួន ០២សន្លឹក ( ភ្នំពេញ 2AH 3127)។ ប៉ុន្តែ មេក្លោងឈ្មោះ យ៉ាត កុយឡេត បានរត់គេច ហើយបច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ និងស្រាវជា្រវតាមចាប់មេក្លោងដែលរត់គេច បន្តទៀត៕

Loading...