ឃាត់ខ្លួនជនសង្ស័យ២នាក់ មានផ្ទុកនូវសារធាតុញៀន និងសង្ស័យដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយខុសច្បាប់ នៅកំពង់ឆ្នំាង

កំពង់ឆ្នាំង: កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២១ ក្រោយពីទទួលបានព័ត៌មានពីរថយន្ត

០១ គ្រឿង សង្ស័យដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយខុសច្បាប់ កម្លាំងអធិការដ្ឋាន នគរបាលស្រុកសាមគ្គីមានជ័យ បានចុះស្ទាក់ឃាត់រថយន្ត ០១ គ្រឿង នៅចំណុចវត្តសេដ្ឋី ស្ថិតក្នុងភូមិថ្លុកឬស្សី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ និងដកហូត ៖
-ឃាត់ខ្លួនជនសង្ស័យ ០២ នាក់
-រថយន្ត ០១ គ្រឿង ម៉ាកSIENNA ពាក់ស្លាកលេខ ភ្នំពេញ 2T 6242
-ឈើសុក្រំជុង ចំនួន ០៤ ដុំ និង ឈើចាត្រាវ ក្តារ ចំនួន ១១ សន្លឹក (មិនទាន់វាស់វែង) ។

ឃាត់ខ្លួន កម្លាំងជំនាញបានធ្វើតេស្តរកសារធាតុញៀន ឃើញថាវិជ្ជមាន (+) ។ ដោយបានការបង្គាប់ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រគល់ជនសង្ស័យទាំង ០២ នាក់ខាងលើទៅកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងតាមនីតិវិធី ចំពោះវត្ថុតាង (រថយន្ត និង ឈើ ) រក្សាទុកនៅការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាបណ្តោះអាសន្នរង់ចាំចំណាត់ការបន្ត ៕

Loading...