ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចបានចាប់ខ្លួនបុរសសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នាំខ្លួនទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការវិនិច្ឆ័យទោសតាមច្បាប់ ។

ការចាប់ខ្លួនជនសង្ស័យធ្វើឡើងកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលធ្វើឡើងដោយកម្លាំងអធិការ និងប៉ុស្តិ៍ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ២នាក់ ១/ឈ្មោះ ឈិត សារ៉ា ហៅក្តាម ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំ នៅ ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាមុខសញ្ញាទើបចេញពីគុក និង ២/ ឈ្មោះនូ នី ភេទប្រុ ស អាយុ២៧ឆ្នាំ ទីលំនៅភូមិអន្លុងក្ងាន សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ ធានីភ្នំពេញ។

ជាមួយនេះដែរ សមត្ថកិច្ចចាប់យកជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង, ទូរស័ព្ទ១គ្រឿង, ឧបករណ៍ប្រើប្រាស់ និង ឧបករណ៍វេចខ្ចប់មួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ មណ្ឌលច្បារមន

Loading...