ឃាត់ខ្លួនជនសង្ស័យ៣នាក់និងគ្រឿងញៀន៤កញ្ជប់បញ្ចូនទៅតុលាការ

ខេត្តស្ទឹងត្រែង: គ្រឿងញៀន៤កញ្ចប់និងជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តធ្វើការឃាត់ខ្លួនរួចបញ្ជូនទៅកាន់តុលាការនាព្រឹកថ្ងៃទី២ឧសភា២០១៨នេះ។ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់បានធ្វើឡើងកាលពីថ្ងៃទី០១ ​ខែឧសភា ឆ្នាំ២០១៨​ចំណុចផ្ទះជួលក្នុងភូមិព្រែក​ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

សមត្ថកិច្ចអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានទាំង៣មានទី១ឈ្មោះ​ នាង​ ទូ ប្រុស អាយុ២០ឆ្នាំ សញ្ជាតិ​វៀតណាម មុខរបរ​ មិនពិតប្រាកដ​ នៅភូមិព្រែកសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

​ទី២ឈ្មោះ​ កែវ​ គឹមឆេង ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ កសិករ​ នៅភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។

​ទី៣ឈ្មោះ​ខាន់​ ចាន់ឡា ប្រុស អាយុ​ ៣៦​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ​ នៅភូមិព្រែកសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

​ក្រោយការឃាត់ខ្លួនសមត្ថកិច្ចដកវត្ថុតាងរួមមាន​: ថ្នាំញៀនមេតំហ្វេតាមីនក្រាពណ៌សរថ្លា​ ចំនួន​ ០៤​ កញ្ចប់តូច​ ទម្ងន់សរុប ០,៣៨ក្រាម និងឧបករសំរាប់ជក់ថ្នាំញៀនមួយចំនួន​។បច្ចុប្បន្នសមត្ថកិច្ចបានបញ្ចូនជនសង្ស័យទាំង៣នាក់និងគ្រឿងញៀនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់ ៕ សំនៀង

Loading...