ឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាលួចទ្រព្យសម្បត្តិ នៅបាត់ដំបង

បាត់ដំបង: នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយ (លួច ទ្រព្យសម្បត្តិ ក្នុងលំនៅដ្ឋាន) បា ន ចំ នួន ០២ នាក់ភេទប្រុស នៅពេលដែ ល ជនសង័្សយទាំងពីរ នាក់នេះធ្វើសកម្មភាពចូលលួចយក ទ្រព្យប្រជាពល រដ្ឋរំលងបានតែមួយថ្ងៃប៉ុណ្ណោះ។
ជនសង័្សយដែលត្រូវឃាត់ខ្លួនចំនួ ន ០ ២នាក់ នោះគឺ ៖
១-ឈ្មោះ ចាន់ វុត្ថា ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិរតនះ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
២-ឈ្មោះ ទូច សុជាតិ ភេទប្រុសអា យុ២២ឆ្នាំ មានទីលំនៅភូមិរតន: សង្កាត់ រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី ០២ ខែ មេ សា ឆ្នាំ ២០២១ ជនសង័្សយបានប្រេីប្រាស់មធ្យោ បា យ មានម៉ូតូនិងរទេះផង ចូលធ្វើសកម្មភាពលួច ទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានរបស់ឈ្មោះ ម៉ាន់ វណ្ណីភេទប្រុសអាយុ ៤២ ឆ្នាំ មានទីលំនៅ ភូមិសូភី២ សង្កាតរតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងពេលកំពុងធ្វើសកម្មភាពក៏ត្រូវបានជនរ ងគ្រោះជា ម្ចាស់ផ្ទះភ្ញាក់ទាន់ហើយជនសង័្ស យ បានរត់ គេច ខ្លួនបាត់ដោយបន្សល់ទុកម៉ូតូ ម៉ាក់ហុងដាឌ្រីមពណ៌ខ្មៅសេរី ឆ្នាំ២០១៩ពាក់ស្លាកលេខAG -8989និងរទេះផង នៅទីកន្លែងកើត ហេតុ។

ជនសង័្សយសារភាពថា ពួកគេពិតជាបានចូលលួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋាន រប ស់ជនរងគ្រោះខាងលើប្រាកដមែន ហេីយពេលនេះសមត្ថកិច្ចនគរ បាលក្រុងបានរៀបចំសំ ណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

Loading...