ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីជួញដូររក្សាទុក និងប្រើប្រាស់សារធាតុញៀន នៅរតនគិរី

រតនគិរី: នៅថ្ងៃអង្គារ៍៩រោចខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនិងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យចំនួន០២មុខសញ្ញារួមនឹងម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៧ថង់ ជនសង្ស័យមានដូចឈ្មោះខាងក្រោម៖
១.ឈ្មោះ អៀង វិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី មានស្រុកកំណើតភូមិអង្គបាន ឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម មុខរបរលក់ដូរ។
២.ឈ្មោះ ញូ វ៉ាន់ណាង ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅបច្ចុប្បន្នភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មានស្រុកកំណើតភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

វត្តុតាងដកហូតរួមមាន៖
១.មេតំហ្វេតាមីនអាយ ចំនួន៧ថង់ ទម្ងន់២.៩៩ ក្រាម
២.ប្រាក់រៀល ចំនួន១៥ម៉ីនរៀល
៣.ទូរសព្ទ័ដៃចំនួន១គ្រឿង
៤.សម្ភារ:សម្រាប់សេពចំនួនមួយ។

ជនសង្ស័យរួមនឹងវត្ថុតាងបានឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿង

ញៀនខេត្ត បំពេញសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តអនុវត្តតាមនីតិវិធីច្បាប់៕

Loading...