ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីរក្សាទុកដើម្បីប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់

កណ្តាល ៖ នៅថ្ងៃទី០១ខែ០៤ ឆ្នំា២០២១ នៅចំណុចរោងចំការភូមិលេខ០៤សង្កាត់ ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។ ជនសង្ស័យចំនួន០៣នាក់ ១-ឈ្មោះឡូត-ធីភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិលេខ០៤សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ២-ឈ្មោះសេង-គីមហួរភេទ ប្រុសអាយុ១៨ឆ្នាំរស់នៅភូមិលេខ០៤សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ៣-ឈ្មោះឃន-ចាន់នាងភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិលេខ០៤សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។ មុខរបរជាងជុសជុលឡាន (ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន -ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៤កញ្ចប់តូច -ទូរស័ព្ទចំនួន០២គ្រឿង Nចុចពិលចំនួន០១គ្រឿងពណ៏ខ្មៅ -SAMSUNGពណ៏ស០១គ្រឿង -ឧបករណ៏សម្រាប់ប្រើប្រាស់ចំនួន០១ ។

មុនពេលកើតហេតុលោកនាយប៉ុស្តិ៍បានទទួលព័ត៏មានពីប្រជាពលរដ្ឋល្អថា នៅចំណុចកើតហេតុ

ខាង លើមានគេកំពង់ប្រើប្រាស់គ្រឿងញៀនលោកនាយប៉ុស្តិ៍ក៍បានដឹកនាំកម្លាំងចុះដល់កន្លែងកើត

ហេតុរួចធ្វើការឃាត់ខ្លួនជនសង្ស័យរួមហ្នឹងវត្ថុតាងយកមកប៉ុស្តិ៍ហើយរាយការណ៍ជូនលោក

អធិការ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះភន-ចន្នីបានឆ្លើយសារភាពថា ថ្នាំញៀន នេះពិតជារបស់ខ្លួនដែលបានទិញពីមនុស្សប្រុសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណក្នុង

តម្លៃប្រាំមួយម៉ឺនរៀល (៦០០០០៛)ពិតប្រកដមែន។ ចំណែកជនសង្ស័យរួមហ្នឹងវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញអធិការដ្ឋាន នគរបាលក្រុងតាខ្មៅដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ៕

Loading...