ឃាត់ខ្លួនជើងខ្លាំង នៅផ្សារព្រៃទទឹង ពីបទព្រួតគ្នាវាយ ម្ចាស់ភាស៊ីបេនរថយន្ត

ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៦ កម្លាំងនគរបាល ស្រុក ព្រៃឈរ បានធ្វើការឃាត់ខ្លួនគ្រួសារ ជើងខ្លាំង៣នាក់បងប្អូនបង្កើតក្នុង នោះ
បុរសពីរនាក់ និងស្ត្រីម្នាក់ ក្រោយពីពួកគេ បានព្រួតគ្នាវាយទៅលើ ម្ចាស់ភាស៊ី ចំណតរថយន្ត នៅផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម យ៉ាងទក់សាច់ ដោយមិនខ្លាចច្បាប់សូម្បីតែបន្តិច។
ប្រភពពីសមត្ថកិច្ចប៉ូលីសបានអោយដឹងថាមុនពេលកើតហេតុមានរថយន្តក្រុង ដឹកអ្នកដំណើរ ទៅឈប់លើថ្នល់ជាតិលេខ៧ចំណុចមុខឃ្លាំងទឹកសុទ្ធហុងហរ័ភូមិព្រៃទទឹងឃុំជ្រៃវៀន ខណៈនោះ មានឈ្មោះ ឆេង សំណាង ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជាម្ចាស់ម៉ៅការភាស៊ីបេនឡានផ្សារព្រៃទទឹង បានជិៈម៉ូតូ ទៅទារលុយបេនពីរថយន្តក្រុងនោះស្រាប់តែលេចជើងខ្លាំងបីនាក់បងប្អូនដែល មានឈ្មោះ កេត សីហា ភេទ ប្រុស អាយុ ៣២ឆ្នាំ, ឈ្មោះ កេត បញ្ញា ភេទ ប្រុស អាយុ ២៣ឆ្នាំ និងឈ្មោះ កេត នារី ភេទ ស្រី អាយុ ២៨ឆ្នាំ នៅភូមិព្រៃទទឹង ជិៈ រថយន្តតូច១គ្រឿង ទៅបង្កអោយមានទំនាស់រហូត មានជម្លោះវាយតប់គ្នា ទៅ វិញទៅមក បណ្តាលអោយឈ្មោះឆេងសំណាងម្ចាស់ភាស៊ីចំណតរថយន្តនៅផ្សារព្រៃទទឹងស្រុកព្រៃឈរខេត្តកំពង់ចាម រងរបួសធ្ងន់ព្រោះមនុស្សបីនាក់មានកម្លាំងពេញព្រួតវ៉ៃមនុស្សម្នាក់។
ក្រោយពីកើតហេតុមន្រ្តីនគរបាលបានហៅជនទាំង៤នាក់ខាងលើមកអធិការដ្ឋានស្រុកព្រៃឈរសាកសួរ កសាងសំណុំរឿតាមនិតិវិធី។
មន្ត្រីនគរបាលមូលដ្ឋានបានរំលឹកថា១ឆ្នាំកន្លងទៅ ក្រុមដើរវ៉ៃៗបីនាក់បងប្អូន ដែលមានឈ្មោះ កេតសីហានិងឈ្មោះកេតបញ្ញានិងឈ្មោះកេតនារីភេទស្រីនេះបានអុកឡុកនិងបង្កភាពអាណាធិប្បតេយ្យនៅតំបន់នេះម្តងរួចមកហើយតែដោយសាមីខ្លួនបានសារភាពសុំទោសថែមទាំងធ្វើកិច្ចសន្យានិងមានអន្តរាគមន៍ពីឧកញ៉ាលក់ស្រាថ្នាំ(សុំមិនបញ្ចេញឈ្មោះ)ទើបអាជ្ញាធរមានសមត្ថកិច្ចយើងសុខចឹត្តលើកលែងម្តង។ ប៉ុន្តែសំរាប់លើកនេះ សមត្ថកិច្ចត្រូវតែអនុវត្តច្បាប់ហើយថែមទាំងបូករឿងចាស់ជាមួយថែមទៀតផង៕

IMG-82

IMG-83

Loading...

Leave a Reply

Your email address will not be published. Required fields are marked *