ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីប្លន់សម្លាប់អ្នករត់ម៉ូតូឌុបនៅក្នុងចម្ការអំពៅ

ខេត្តព្រះវិហារ ៖ យុវជនម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវបានចាប់ខ្លួន និងនាំមកសាកសួរ នៅស្នងការដ្ឋាន ខេត្តព្រះវិហារ ដោយជាប់ពាក់ព័ន្ធ នឹងសំណុំរឿងឃាតកម្ម សម្លាប់អ្នករត់ម៉ូតូឌុប ក្នុងចម្ការអំពៅ កាលពីល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅភូមិព្រះក្អក ឃុំឆែក២ ស្រុកឆែប ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈ្មោះ សួន សារិត អាយុ ១៩ឆ្នាំ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ហើយចំណែកជនរងគ្រោះ មានឈ្មោះ គង់ លន់ ភេទប្រុស អាយុ ៤៨ឆ្នាំ។ សមត្ថកិច្ចបានទទួលបណ្តឹង ពីឈ្មោះ សួង ស អាយុ ៥៣ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ ឈ្មោះ គង់ លន់ អាយុ ៤៨ឆ្នាំ រស់នៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ បានរាយការណ៍ ពីករណីបាត់ប្តីរបស់ខ្លួន តាំងពីថ្ងៃទី១៥ សីហា។

បន្ទាប់មកសមត្ថកិច្ច ក៏បានស្រាវជ្រាវ និងកំណត់ មុខសញ្ញាបាន ចំនួន ០២នាក់ នឹងឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ សួន សារិត ដកហូតម៉ូតូបាន មកវិញ នៅចំនុចកណ្តាល ក្រុងព្រះវិហារ ហើយបាននាំខ្លួន ជនសង្ស័យមកសាកសួរ ។ ជនសង្ស័យ បានសារភាពថា ខ្លួននឹងបក្ខពួកម្នាក់ទៀត ឈ្មោះ តុលា ពិតជាបានធ្វើ សកម្មភាព យកដែកឆាប និងដុំថ្មវាយ ជនរងគ្រោះដើម្បីសម្លាប់ ហើយប្លន់យកម៉ូតូ ប្រាកដមែន៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *