ឃាត់ខ្លួនបុរសម្នាក់សង្ស័យពាក់ព័ន្ធករណីឆបោកម៉ូតូ

ខេត្តកំពង់ស្ពឺ៖ ថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២១និង៤៥នាទី សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ យឹម សំអាត ភេទប្រុស អាយុ 33ឆ្នាំ រស់នៅភូមិដូនអាំ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរធ្វើកម្មករសំណងនៅផ្ទះរបស់ឈ្មោះអ៊ឹង ឡេងឆាយ ឃាត់ខ្លួននៅចំណុចភូមិទី3 ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួនបុរសខាងលើ គឺសង្ស័យពាក់ពន្ធករណី ឆបោកម៉ូតូ ម៉ាក គុប90 ជ្រុង ពណ៌
សំបកឪឡឹក ពាក់ស្លាកលេខ កំពង់ស្ពឺ 1A 9595 នៅចំណុចភូមិក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានយកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីបន្តតាមនីតិវិធី ៕

Loading...