ឃាត់ខ្លួនបុរសម្នាក់ ជាប់ចោទប៉ងចាប់រំលោភ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន បុរសម្នាក់ឈ្មោះ អ៊ូ អៀម អាយុ៤២ឆ្នាំ រស់នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ និងបានបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី២៧ សីហា ។

ស្ត្រីម្នាក់ អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា បានប្តឹងបុរសឈ្មោះ អ៊ូ អៀម ដោយចោទប្រកាន់ពីបទប៉ុនប៉ងធ្វើសកម្មភាពរំលោភ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៤ សីហា នៅតាមផ្លូវក្បែរផ្ទះ ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ស្ត្រីរូបនេះបញ្ជាក់ថា នៅពេលបុរសរូបនោះធ្វើសកម្មភាព គឺពេលនាងដើរតាមផ្លូវក្បែរផ្ទះ ហើយត្រូវឈ្មោះ អ៊ូ អៀម ចាប់នាងហើយថើបនិងធ្វើសកម្មភាពប៉ុនប៉ងរំលោភ តែពេលនោះនាងបានស្រែកឱ្យគេឯងជួយ ទើបបុរសនេះរត់គេចខ្លួន ។
យោងតាមជនសង្ស័យនិយាយថា គាត់មិនបានប៉ុនប៉ងធ្វើសកម្មភាពរំលោភនាងទេ តែបានលួចស្រទ្បាញ់នាងជាយូរឆ្នាំមកហើយ លុះពេលឃើញនាងដើរម្នាក់ឯង ក៏ឈោងចាប់ដៃនាង ។ ប៉ុន្តែមិនទាន់ទាំងបានប៉ះផង នាងស្រែកឱ្យសាច់ញាតិជួយ ហើយខ្លួនភ័យក៏រត់គេចខ្លួនទៅផ្ទះ លុះព្រឹកទ្បើងស្រាប់តែត្រូវកងរាជអាវុធហត្ថចាប់ខ្លួនដោយចោទប្រកាន់ពីបទប៉ុនប៉ងរំលោភទៅវិញ គឺមិនមែនជាការពិតទ្បើយ ។

ទោះបីជាបែបណា ជននេះមានប្រពន្ធនិងកូនរួចហើយ ពិតជាមិនអាចនិយាយថា លួចស្រទ្បាញ់នារីម្នាក់ទៀតបាននោះទេ ៕

s1 sdd1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *