ឃាត់ខ្លួនបុរសម្នាក់ រៀបចំបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ករណីប្រើដាវសាំម៉ូរ៉ៃគំរាមកាប់សម្លាប់ ក្រុមការងារចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ

ក្រុងព្រះសីហនុ ៖ ឃាត់ខ្លួនបុរសម្នាក់ ខៀវ ប៊ុនធឿន រៀបចំបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោស ក្រោមបទចោទថាបុរសរូបនេះ ប្រើដាវសាំម៉ូរ៉ៃគំរាមកាប់សម្លាប់ ក្រុមការងារចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ កាលពីថ្ងៃ២២មីនា២០២១ ក្នុងពេលដែល អាជ្ញាធរក្រុងចុះណែនាំបុរសរូបនេះ កុំឲ្យយកចិញ្ចើមផ្លូវសាធារណៈធ្វើជាតូបស្នាក់នៅ និងប្រកបអាជីវកម្មជួសជុលម៉ូតូ ព្រមទាំងលក់ភេសជ្ជៈ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គម ខូចបរិស្ថាន និងសោភ័ណភាពទីក្រុង ។ បើតាមលោកអភិបាលក្រុងបញ្ជាក់ថា បុរសរូបនេះកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង ដើម្បីរៀបចំនិតិវិធីបញ្ជូនទៅតុលាការ។

លោកអភិបាលក្រុងក៍បានពន្យល់សាធារណៈមតិបន្ថែមថា បុរសរូបនេះបានចោទប្រកាន់

អាជ្ញាធរក្រុង និងសមត្ថកិច្ចអាជ្ញាធររដ្ឋបាលខេត្តថា ធ្វើបាបពលរដ្ឋក្រីក្រ មិនឲ្យមានកន្លែងលក់ដូរ រហូតដល់ការជេរប្រមាថនិងប្រើកាំដាវ គម្រាមដោយហិង្សាមកលើសមត្ថកិច្ចបន្ថែម ទៀតទើបឈានដល់កាឃាត់ខ្លួន ហើយថាករណីនេះជាការអនុវត្តន៍វិធានការច្បាប់ មិនមែនធ្វើបាបពលរដ្ឋទេ និងស្នើសុំឲ្យពលរដ្ឋចូលរួមសហការជាមួយរដ្ឋបាលក្រុង ក្នុងការរក្សាសោភណ្ឌភាព សណ្តាប់ធ្នាប់ទូទៅបន្តទៀត៕

Loading...