ឃាត់ខ្លួនបុរស៣នាក់ដែលចរាចរណ៍ប្រាក់ដុល្លាក្លែងក្លាយ

ខេត្តបន្ទាយមានជ័យ៖ កាលពីវេលាម៉ោង៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ កំលាំង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមង្គលបូរី ធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់នៅចំណុចកន្លែង លក់ទូរស័ព្ទយីហោ យីលាភ ដែលចរាចរណ៍ក្រដាសប្រាក់ ដុល្លារក្លែងក្លាយ ។យោងតាមពាក្យបណ្តឹង របស់ម្ចាស់ហាង ឈ្មោះយី លាភ បាន ប្តឹង ជនសង្ស័យឈ្មោះ ហុក ដូក នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានមកទិញស៊ីម ទូរស័ព្ទ នៅផ្ទះជនរងគ្រោះ ក្រដាសប្រាក់ ២០ដុល្លារ រួចចេញទៅបាត់ ពេលនោះម្ចាស់ផ្ទះ ទើបដឹងថាក្រដាស ប្រាក់នោះក្លែងក្លាយ ទើបទៅដាក់ពាក្យ បណ្តឹងទៅ កងរាជអាវុធហត្ថ ស្រុកមង្គលបូរីតែម្តង។ ក្រោយពីធ្វើការស្រាវជ្រាវសមត្ថកិច្ចក៏ឃាត់បានបក្ខពួកជនសង្ស័យបាន ០២នាក់បន្ថែមទៀត។ជនសង្ស័យទី១ឈ្មោះ ហុក ដូក ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅភូមិ ដាក់សរសរ ឃុំ ឱម៉ាល់ ស្រុក ខេត្ត បាត់ដំបង។ ទី២ឈ្មោះ គី ចិន្តា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិ .ឃុំរកា ស្រុកពារាំង ខេត្ត ព្រៃវែង។ ទី៣ឈ្មោះ ហៀង ប៉ូច ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរតៃកុងឡាន ក្រុមហ៊ុនសំណង់ រស់នៅភូមិ ត្របែក ឃុំ ស្តៅកោង ស្រុក បាភ្នំ ខេត្ត ព្រៃវែង ។ ដកហូត វត្ថុតាងមានក្រដាស ប្រាក់ក្លែងក្លាយ ប្រភេទ២០ដុល្លារ ចំនួន៤សន្លឹក រថយន្ត១គ្រឿងម៉ាក ហ្វតទ្វារ៤ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2H-0275។ ជនសង្ស័យទាំង ៣នាក់ ត្រូវបានបញ្ជូនខ្លួន ទៅតុលាការដើម្បី ចាត់ការតាម នីតិវិធីច្បាប់៕

3018

Loading...

Leave a Reply

Your email address will not be published. Required fields are marked *