ឃាត់ខ្លួនព្រះសង្ឃជនជាតិចិន ដើរបិណ្ឌបាទ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណ:

ខេត្តព្រះសីហនុ : កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបញ្ជូនព្រះសង្ឃជនជាតិចិនមួយអង្គទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៌ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ត ក្រោយពេលឃាត់ខ្លួន នៅពេលកំពុងនិមន្តបិណ្ឌបាទ នាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណ: តាមមាត់សមុទ្រ ជាពិសេសនោះ គឺរំខានដល់អារម្មណ៌ភ្ញៀវទេសចរណ៌ទាំងជាតិ និងអន្តរជាតិ។

មន្ត្រីនគរបាលបានបញ្ជាក់ថា នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ការិយាល័យអន្តោប្រវេសន៍ បាននាំខ្លួនជនជាតិចិន ជាលោកសង្ឈ ដែលដើរបិណ្ឌបាទតាមបណ្តោយឆ្នេរអូរឈើទាល ដែលធ្វើឲ្យប៉ះពាល់ និងរំខានដល់ភ្ញៀវទេសចរណ៌ជាតិ-អន្តរជាតិ ជាខ្លាំង រហូតមានការប្តឹងពី សំណាក់ភ្ញៀវផងដែរ ពីបទបង្កភា អនាធិបតេយ្យ នៅតាមទីសាធារណ: ប៉ះពាល់ដល់អ្នកដទៃ។

សង្ឃជនជាតិចិនខាងលើមានឈ្មោះ Li Sihu កើតថ្ងៃទី១០ សីហា ១៩៦៦ កាន់លិខិតឆ្លងដែនលេខG58826226 សុពលភាពដល់ថ្ងៃទី១៩ មករា ២០២២ និងទិដ្ឋាការលេខ EI00913282 ផុតសុពលភាពថ្ងៃ២២ កក្កដា ២០១៦ ៕

ses (7)

ses (6)

ses (5)

ses (8)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *