ឃាត់ខ្លួនមន្ត្រីនគរបាលថ្មីឈ្មោះ រិទ្ធី ពិសិដ្ឋ បម្រើការងារនៅប៉ុស្តិ៍និមិត្តក្រោយបាញ់យុវជនម្នាក់ឲ្យធ្លាយពោះ

(បន្ទាយមានជ័យ​ ) ៖ មន្ត្រីនគរបាលម្នាក់នៃប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្តក្រុងប៉ោយប៉ែតត្រូវបានឃាត់ខ្លួន ក្រោយធ្វើសកម្មភាពបាញ់រះទៅលើយុវជនម្នាក់បណ្តាលអោយធ្លាយពោះរងរបួសធ្ងន់ធ្ងរ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០យប់ កាលពីថ្ងៃទី​ ២៧​ ខែសីហា​ ឆ្នាំ​២០២០​ នៅចំណុចក្បែរប៉ុស្តិ៍រដ្ឋបាលនិមិត្ត ។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនព្រហ្មទណ្ឌបានអោយដឹងថា ជនដៃដល់មានឈ្មោះ រិទ្ធី ពិសិដ្ឋជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនិមិត្តក្រុងប៉ោយប៉ែតជំនាន់ថ្មី ។

លោកបន្តថា បច្ចុប្បន្នកំពុងស្ថិតក្រោមការសួរនាំពីសំណាក់មន្ត្រីជំនាញនៃការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់។រីឯជនរង គ្រោះមានឈ្មោះ នាង​ មករា​ ភេទប្រុសអាយុ២១ឆ្នាំ​ រស់នៅក្នុងភូមិ​ សង្កាត់ខាងលេី។
ាមប្រភពពីម្តាយជនរងគ្រោះ​ បានឲ្យដឹងថា មុនពេលកេីតហេតុ​នៅវេលាម៉ោងខាងលេី​ មានមន្ត្រីនគរបាល​២នាក់​ បាន ដេីរតម្រង់មកបាញ់១គ្រាប់តែម្តង ហេីយត្រូវចំកូនរបស់គាត់ បណ្តាលអោយធ្លាយពោះ​ គ្គ្រានោះគាត់បានដឹកកូន ទៅកាន់មន្ទីរពេទ្យឯកជន​ នៅ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីសង្គ្រោះអាយុជីវិត ។

បើតាមលោកមេប៉ុស្តិ៍ សង្កាត់និមិត្ត​បានអោយដឹងថា​ ករណីនេះលោកបានរាយការណ៍​ និងបញ្ជូនរបាយការណ៍​ ជូនឯកឧត្តម​ ស្នងការរួចហេីយ។ ជុំវិញការបាញ់បោះសេរីបណ្តាលយុវជនម្នាក់រងរបួសធ្លាយពោះ រងរបួសធ្ងន់នោះ។
ប្រភព ព័ត៌មានក្រៅផ្លូវការបានឲ្យដឹងថា សំណុំរឿង មន្ត្រីនគរបាល បាញ់យុវជនខាងលើនេះ មិនត្រូវបានបញ្ជូនមកកាន់អយ្យការសាលាដំបូងខេត្ត បន្ទាយមានជ័យនៅឡើយទេ ។ ពីព្រោះជនសង្ស័យជាមន្ត្រីនគរបាលថ្មីនេះ ជាកូនលោកផ្កាយបីម្នាក់ ដ៏មានឥទ្ធិពលនៅក្នុងក្រសួងមហាផ្ទៃដែលទើបចូលនិវត្តន៍ ។

ប្រភពបន្តថា មន្ត្រីនគរបាលរូបនេះ ត្រូវបានគេកែសំណុំរឿងអោយមានភាពធូរស្រាលដែលអាចដោះលែងអោយមានសេរីភាព ឬ ក៏ពិន័យរដ្ឋបាលអង្គភាព តាមរយៈអង្គហេតុបាញ់ការពារខ្លួន…។

យោងលើអង្គហេតុនេះ និង ប្រភពផ្តាំផ្ញើរ រត់ការចរចាជាមួយជនរងគ្រោះក្រៅប្រពន្ធ័តុលាការជនដៃ ហាក់មានសង្ឃឹមច្រើនក្នុងការដោះលែង ដោយលើកលែងការ ចោទប្រកាន់ពីអយ្យការ។

មហាជនកំពុងរងចាំមើលថា អំពីជោគវាសនាមន្ត្រីនគរបាលថ្មីរូបនេះ ពីសំណាក់តុលាការ ខណៈដែល មន្ត្រីនគរបាលបាញ់បោះសេរីនៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានថ្នាក់លើបញ្ជូនខ្លួនភ្លាមៗ ទៅសាលាដំបូង ខេត្ត ដោយគ្រាន់តែបាញ់បង្អើលមេឃ ៕

Loading...