ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ដែលបាញ់សំដៅ ប៉ងសម្លាប់លោក តូច ផន អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនមន្រ្តីយោធាមួយម្នាក់ ដែលបានបាញ់សំដៅប៉ងសម្លាប់ លោក តូច ផន អធិការរង នគរបាលខណ្ឌ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ចំនួន ១គ្រាប់ នៅពេលដែលលោកអធិការរងរូបននោះបាននិងកំពុងដឹកនាំកម្លាំងល្បាត ចាប់ម៉ូតូអត់ស្លាកលេខ ត្រង់កន្លែង ដែលមន្រ្តីយោធាយាម ស្ថិតនៅមុខវត្តវិហារឃួន។
មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅម៉ោងជាង ១១យប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នៅមុខវត្តវិហារឃួន ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីយោធាដែលត្រូវឃាត់ខ្លួន ឈ្មោះ សោម សុផាត អាយុ៤០ឆ្នាំ ជាអតីតមន្ត្រីយោធា នៅអង្គភាពកងពលតូចលេខ ង៧០ ដោយបច្ចុប្បន្ន បានប្តូរទៅផ្នែកគីមីសាស្ត្រ រស់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយពីឃាត់ខ្លួន កម្លាំងបានដកហូតកាំភ្លើងខ្លី ប្រភេទ K54 ពណ៌ស ១ដើម។

បច្ចុប្បន្នមន្រ្តីយោធាដែលប៉ងបាញ់សម្លាប់ លោកអធិការរងនគរបាលខណ្ឌ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយនាំមកសាកសួរ នៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *