ឃាត់ខ្លួនមន្ត្រីយោធា២រូប ក្រោយពីទាញកាំភ្លើងបាញ់លេង៨គ្រាប់

ខេត្តព្រះសីហនុ៖ នគរបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដឹកនាំដោយលោក តុប ពេញ អភិបាលរងស្រុក នៅរសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៦ បានចុះមកដល់ដីចំការ លោកឧត្តមសេនីយ៏ឯក រៀម ទិត្យ ឃាត់ខ្លួនមន្ត្រីយោធា២នាក់ ជាអ្នកចាំចំការ ករណីយកកាំភ្លើង AK47 បាញ់ចំនួន០៨គ្រាប់ ជាការកំសាន្ត។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ ហ៊ុន ហ៊ន ភេទប្រុស អាយុ៣៨ឆ្នាំ ឋានៈអនុសេនីយ៏ឯក ជាមន្ត្រីយោធា មានទីលំនៅភូមិ តាស្អាង ឃុំចំលង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មកចាំចំការ។ ចំពោះទី២មានឈ្មោះ ជឹម សុភាព ភេទប្រុស អាយុ៣៤ឆ្នាំ ឋានៈពលទោ ជាមន្ត្រីយោធា នៅកងពលង៧០ មានទីលំនៅភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញ្ញាលឺ ខេត្តកណ្តាល។
សមត្ថកិច្ចបន្ថែមថា យោធាទាំង២នាក់ ជាអ្នកចំការឲ្យលោកឧត្តមសេនីយ៏ឯក រៀម ទិត្យ ទៅតាំងស្ថិតនៅភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ក្រោយឃាត់ខ្លួនជនបាញ់បោះសេរីទាំង២នាក់ បានប្រគល់ឲ្យកម្លាំងអាវុធហត្ថស្រុកកំពង់សីលា ចាត់ចែងបន្តតាមនិតិវិធី៕

IMG-Untitled-1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *