ឃាត់ខ្លួនមុខសញ្ញាគឿងញៀនម្នាក់ប៉ុនប៉ងដុតផ្ទះរបស់ខ្លួន

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ប៉ុនប៉ងដុតកម្ទេចផ្ទះរបស់ខ្លួនចោល ត្រូវសមត្ថកិច្ចចាប់ខ្លួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៤០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យឈ្មោះ ហែម ហ៊ុយ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវសមត្ថកិច្ចចាប់ខ្លួន តាមពាក្យបណ្តឹងរបស់ឈ្មោះ ហែម សុខអីន ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅភូមិ ឃុំជាមួយគ្នា ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ត្រូវស្ត្រីហែម សុខអីន ដែលត្រូវជាបងបង្កើតប្តឹងថា បានធ្វើសកម្មភាពប៉ុនប៉ងដុតផ្ទះរបស់គាត់កាលពីវេលាម៉ោងប្រមាណ១៤និង១០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបានកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ មណ្ឌលច្បារមន

Loading...