ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបានបង្ក្រាបក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីកម្លាំងជំនាញកងរាជអាវុធហត្ថក្រុងច្បារមន

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃស្រុក៣កេីតខែមាឃឆ្នាំរកា នព្វស័ក ព.ស២៥៦១វេលាម៉ោង១១:២០នាទីត្រូវនឹងថ្ងៃទី១៩ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខវត្តម្រុំខាងជេីងសិត្ថនៅភូមិស្វាយក្រវ៉ាន់សង្កាតស្វាយក្រវ៉ាន់ក្រុងច្បារមន(ស្ពឺ) ដោយមានការបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋានក្រុង ច្បារមនចុះបង្ក្រាបករណីជួញដូរគ្រឿនញៀន ចំណុចភូមិ ឃុំខាងលើ បានឃាត់ខ្លួនជនសង្ស័យ០១ នាក់ ឈ្មោះ អឿ សំអាត ហៅ(អាខ្មៅ)ភេទប្រុស អាយុ២៥ឆ្នាំដែលមានមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ សំពៅសង្កាត់ច្បារមនក្រុងច្បារមនខេត្តកំពង់ស្ពឺ។នៅក្នុងការឃាត់ខ្លួនជនសង្ស័យខាងលេីនេះកំលាំងកងរាជអាវុធហត្ថយេីងដកហូតបានថ្នាំញៀនម៉ាទឹកកកចំនួន២៣កញ្ចាប់ ម៉ូតូគុបជ្រុងពណ៍ខៀវគ្មានផ្លាកលេខ០១គ្រឿងដបជក់០១ទុយោចំនួន៥៥ដេីមនិងអត្តសញ្ញាណបណ្ណ័០១សន្លឹក ។

បច្ចុប្បន្ន ជនសង្ស័យ នឹងវត្ថុតាង សម្ភារះ ទាំងអស់ត្រូវបានបញ្ជូនមក ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បី ចាត់ការតាមនីតិវិធីច្បាប់បន្ត៕

Loading...