ឃាត់ខ្លួនយួន៦នាក់​នៅក្នុងកាស៊ីណូ​អាស៊ី ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នគរបាល​ខេត្តស្វាយរៀង​បាន​ចុះ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់​នៅក្នុង​បន្ទប់​នៃ​កាស៊ីណូ​មួយកន្លែង​នៅ​ក្រុង​បាវិត​កា​ពី​វេលា​ម៉ោង​៨​និង​៥៧​នាទី​ព្រឹក ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៥ នៅកាស៊ី​ណូ អា ស៊ី ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ក្រោយពី​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ទុក​ ។​

​មុនពេល​កើតហេតុ​ នគរបាល​ខេត្តស្វាយរៀង​បានទទួល​ពាក្យបណ្ដឹង​ពី​ម្ចាស់​បន្ទប់​ជួល​កាស៊ីណូ ខាងលើ​ថា​នៅ​បន្ទប់​លេខ​១០​មាន ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​។ ក្រោយពី​ពេល​ទទួលបាន​ព័ត៌មាន​ភ្លាម​ សមត្ថកិច្ចបាន​ទៅដល់​បន្ទប់​ជួល​នោះ ដោយបាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់​ជា​ជនជាតិ​យួន (​ស្រី​ម្នាក់​) ក្នុងនោះ​មាន​ជនរងគ្រោះ​២​នាក់​ ។​   ​

ជនរងគ្រោះ​ជា​ជនជាតិ​យួនដូចគ្នាឈ្មោះ ទី​១.​ឈ្មោះ​ង្វៀង ថា​ន់​ញិ​ក ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៥ ឃុំ​យិន​សឿង ស្រុក​អាន់​ចូ​វ ខេត្ត​អាន់​យ៉ាង​។ ទី​២.​ឈ្មោះ ង្វៀង ញិ​ក​ហៀ​ប ភេទ​ប្រុស​អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជឿ​ង​អាន់ ឃុំ​ជឿ​ង​តៃ ស្រុក​វ៉ា​ថា​ន់​ខេត្ត​តៃនិញ​។ ចំណែក​ជនសង្ស័យ​ទាំង​៤​នាក់ ដែលជា​ជនជាតិ​យួនដែរនោះ​ឈ្មោះ ទី​១.​ឈ្មោះ វួ វ៉ាន់​ទឹង ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សង្កាត់​ហប​ថា​ន់ ទីក្រុង​ហាន​ណូយ​។ ទី​២.​ឈ្មោះ​ង្វៀង ធី ភេទ​ស្រី​អាយុ​៣១ ឆ្នាំមាន​ទីលំនៅ​ភូមិ​សំ​ណាំ ឃុំ​គី​ទិន ស្រុក​ទិន​គី ខេត្ត​ង៉េ​អាន​។ ទី​៣.​ឈ្មោះ វ៉ ធី​ង៉ុ​ក​ឡើយ​ភេទ​ប្រុស​អាយុ​២០ ឆ្នាំមាន​ទីលំនៅ​ភូមិ​ទឹង​ជុង ឃុំ​ទឹង​ចាវ ស្រុក​ចឹ​ង​ថា​ន់​ខេត្ត​តៃនិញ និង​ទី​៤. ឈ្មោះ​ង្វៀង វ៉ាន់​ថា​ន់ ​អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស៊ីសា​ ក្រុង​វី​ឌឹ​ក​ ហាណូយ​ ៕

dsd-600x282

Loading...

Leave a Reply

Your email address will not be published. Required fields are marked *