ឃាត់ខ្លួនលោក ម៉ៃតុលា អតីតអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ភ្នំពេញ៖ លោក ម៉ៃតុលា អតីតអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាត្រូវបានឃាត់ខ្លួននៅថ្ងៃនេះដោយសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

នៅព្រឹកមិញលោក ម៉ៃ តុលា អតីតអគ្គលេខាធិការស្តីទី និងជាអតីតនាយកបច្ចេកទេសសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលរងការដាក់ពិន័យធ្ងន់ធ្ងរជាងគេ ចំនួន២ចំណុចមិនឱ្យប៉ះពាល់សកម្មភាពកីឡាអស់មួយជីវិត និងត្រូវបានសហព័ន្ធបញ្ជូនសំណុំរឿងពុករលួយទៅកាន់តុលាការនោះបានបញ្ជាក់ថា «សុំទោស នៅក្នុងស្ថានភាពនេះ លោកមិនអាចនិយាយអ្វីបានទាំងអស់ ហើយលោកកំពុងរង់ចាំការចាត់ចែងរបស់សហព័ន្ធ ឬនីតិច្បាប់របស់កម្ពុជា»៕

 

Loading...