ឃាត់ខ្លួនស្រ្តីជាអាជីវករដ៍ល្បីនៅខេត្តក្រចេះមួយរូបដែលសំបូររឿងអាស្រូវ លើសំណុំរឿងរំលោភលើទំនុកចិត្ត

ខេត្តក្រចេះ៖ សាលាដំបូងខេត្តក្រចេះ សម្រេចឃាត់ខ្លួនស្រីម្នាក់ជាអាជីវករនៅព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០១៨ពាក់ព័ន្ឋទៅនឹងរឿងរំលោភលើទំនុក ចិត្ត។

លោកស្រីភី មុំជាអាជីករនៅក្នុងក្រុងក្រចេះ ដែលសម្បូរដោយរឿងចម្រូងចម្រាស់ ឥតឈប់ឈរក្នុងសំណុំរឿងទាក់ទងនឹងប្រាក់មានទំហំរាប់សែនដុល្លារ ត្រូវបាន សាលាដំបូងខេត្តក្រចេះ សម្រេចឃាត់ខ្លួននៅព្រឹកនេះពាក់ព័ន្ឋទៅនឹងរឿងរំលោភលើទំនុក ចិត្ត។

តាមការបញ្ជាក់ពីមន្រ្តីនៃសាលាតំបូងខេត្តក្រចេះបានអោយថឹងថា ស្រ្តីជាអាជីវដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ភី មុំ អាយុ៤៣ឆ្នាំ មានទីលំនៅក្រុងក្រចេះ ត្រូវបានព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត លោក ជា សុភក្រ្ត បានចេញដីកាកោះហៅឲ្យចូលខ្លួន នៅថ្ងៃទី៧ ខែ ធ្នូ ក្នុងសំណុំរំលោភលើសេចក្តីទុកចិត្ត លើទំហំប្រាក់ចំនួនជាង១សែនដុល្លារ ពីដើមបណ្តឹងដែលជាភាគហ៊ុនជំនួញជួញដូរភេសជ្ជៈ ក្នុងស្រុកមួយ។

ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តលោក ជា សុភក្រ្ត បានថ្លែងឲ្យដឹងទៀតថា សំណុំ រឿងនេះលោកបានបញ្ចប់ការសាកសួរ និងបានបញ្ជូនទៅដល់ដៃចៅក្រមហើយនៅថ្ងៃទី៧ខែ ធ្នូ នេះ ដើម្បីបន្តនីតវិធី។

នេះគ្រាន់តែជាការអនុវត្តបណ្តឹងថ្មីមួយពីដើមបណ្តឹងទាក់ទងនឹងលុយជាង១សែនដុល្លារ ពីភាគីម្ចាស់ភាគហ៊ុនដែលស្ត្រីឈ្មោះ ភី មុំ បានកិបកេងប្រាក់បំបាត់យក ខណៈដែលស្រ្តី ជាអាជីវកររូបនេះនៅមានបណ្តឹងជាច្រើនដ៍ទៃទៀត ពីដើមបណ្តឹងផ្សេងគ្នានៅក្នុងខេត្តក៏ដូច ជានៅក្រៅខេត្តលើសំណុំរឿងទាក់ទងនឹងប្រាក់នេះតែម្តង។

គួរំលឹកផងដែរថា កាលពីពាក់កណ្តាលខែ ឧសភា ឆ្នាំ២០១៤ ស្រ្តីរូបនេះ ធ្លាប់ត្រូវបាន តុលាការខេត្តក្រចេះ ចុះអនុវត្តដីការរឹបអូសលំនៅឋាន និងរឹបអូសរថយន្ត ផ្អើលទីប្រជុំជនក្រុង ក្រចេះម្តងជាពីរដងរួចមកហើយ ក្នុងសំណុំរឿងករណីជំពាក់ប្រាក់ម្ចាស់បណ្តឹងផ្សេង ទៀតនេះ៕

 

Loading...