ឃាត់ខ្លួនអ្នកកាសែតតាព្រហ្មម្នាក់និងរថយន្តដឹកឈើប្រណីត១គ្រឿងនៅខេត្តស្ទឹងត្រែង

 

ខេត្តស្ទឹងត្រែងៈ អ្នកកាសែតប្រចាំខេត្តស្ទឹងត្រែងម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួន ខណៈកំពុងដឹកជញ្ជូនឈើប្រណីត កាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតចំណុចគល់ស្ពានសេកុង ក្នុងសង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបានខាងលើនេះឈ្មោះ អឿ ក្រុង ភេទប្រុសអាយុ៣៣ឆ្នាំរមុខរបរអ្នកយកពត៍មានឲ្យកាសែតតាព្រហ្មរស់នៅភូមិរាជានុកូលសង្កាត់ក្រុងខេត្តស្ទឹងត្រែង។លោកថាការឃាត់ខ្លួននេះបន្ទាប់ជនសង្ស័យបានលួចដឹកជញ្ជូនបទល្មើសព្រៃដោយខុសច្បាប់ ហើយក៍ត្រូវកម្លាំងចាប់បានបញ្ចូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរួចប្រគល់ជូនទៅរដ្ឋបាលព្រៃឈើតែម្តង។

លោកបន្តថារថយន្ត ដែលបង្ក្រាបបាននោះជាប្រភេទម៉ុងតារ៉ូពណ៍ខៀវចាស់ពាក់ផ្លាកលេខភ្នំពេញ2D5313រីឯឈើជាប្រភេទឈើប្រណីតធ្នង់សុទ្ធ។

មន្ត្រីអាវុធហត្ថបន្ថែមថា យោងតាមចំម្លើយសារភាពជនសង្ស័យបានឆ្លើយថាខ្លួនស៊ីឈ្នួលដឹកឈើឲ្យថៅកែឈើម្នាក់ឈ្មោះក្តីរស់នៅភូមិរាជានុកូលដោយដឹកពីសង្កាត់ចូលទៅក្នុងក្រុងស្ទឹងត្រែង។

លោកថាជនសង្ស័យរូបនោះ គឺជាក្រុមទ្រទ្រង់មកគណបក្សcnrpនៅខេត្តស្ទឹងត្រែង។

មន្ត្រីរដ្ឋបាលព្រៃឈើនៅមិនទាន់ឲ្យដឹងថា ឈើប្រណីតដែលកម្លាំងអាវុធហត្ថខេត្តចាប់បានខាងលើមានចំនួនប៉ុន្មានដុំនិងប៉ុន្មានមែត្រគូបនោះទេ។

ជនសង្ស័យ ខណៈនេះកំពុងស្ថិតក្រោមការសាកសួររបស់សមត្ថកិច្ចជំនាញនិងចងក្រងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ ឡុង កាន់សំនៀង

 

Loading...