ឃាត់ខ្លួនអ្នកញៀនអាប៉ោង៤នាក់

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចបានបង្ក្រាបល្បែងស៊ីសង(អាប៉ោង)ឈានដល់ឃាត់ខ្លួនមនុស្ស៤នាក់ ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ដែលធ្វើឡើងដោយកំលាំងអធិការដ្ឋាន ចុះបង្ក្រាបល្បែងស៊ីសង(អាប៉ោង)មួយករណី នៅចំណុចមាត់អូរខាងជើងភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុកឧដុង្គ ។

ការចុះបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់មនុស្ស៤នាក់ ឈ្មោះ នុត នន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិតាលីង ឃុំក្សេមខ្សាន្ត, ឈ្មោះ នៅ រិទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិក្រាំទំនប់, ឈ្មោះ យ៉ុង រ៉ុន ភេទស្រី អាយុ37ឆ្នាំ នៅភូមិក្រាំងទំនប់ និង ឈ្មោះប៉ន រ៉េមស្រី នៅភូមិក្រាំទំនប់ ។

ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកវត្ថុតាង មានមេអាប៉ោងចំនួន៤គ្រាប់ ចាន១ ផ្តឹល១ លុយដុលារ១០៥$ លុយខ្មែរ360000មឺនរៀល និងទូរស័ព្វចាស់3គ្រឿង៕ មណ្ឌលច្បារមន

Loading...