ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសង ចំនួន ៦នាក់ នៅបាត់ដំបង

បាត់ដំបង: នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ចំណុចព្រៃម៉ុកភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ ក៏ដូចយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងក្នុង អង្គភាពចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសង (អាប៉ោង)០១ករណីក្នុងបទល្មើសជាក់ស្តែង។

ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចឃាត់អ្នកប្រព្រឹត្តបានចំនួន ៦នាក់៖
១-ឈ្មោះ រស់ សុគុន ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
២-ឈ្មោះ យិន ហ៊ាញ ភេទប្រុស អាយុ ៦៧ឆ្នាំ មានទីលំនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
៣-ឈ្មោះ ឆាត រ៉េត ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
៤-ឈ្មោះ ប៊ុត ឌី ភេទស្រី អាយុ ៤៥ឆ្នាំ មានទីលំ នៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
៥-ឈ្មោះ ឈីវ ទូច ភេទស្រី អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
៦-ឈ្មោះ ហាច ឈាន ភេទប្រុស អាយុ ៦២ឆ្នាំ មានទីលំនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន៖
-មេអាប៉ោងចំនួន០២គ្រាប់
-ចានអាប៉ោងចំនួន០១
-ចានជ័រដាក់ដីសំរាប់ទ្រចានអាប៉ោងចំនួន០១
-ប៉ាយលេខអាប៉ោងចំនួន០១ផ្ទាំង
-បៀរចំនួន០២ហ៊ូ
-ប្រាក់រៀលចំនួន៤,៥០០រៀល
-ម៉ូតូចំនួន០៣គ្រឿង
-ស្បែកជើងចំនួន០៣សម្រាប់។

សមត្ថកិច្ចបានធ្វើការអប់រំនិងធ្វើលិខិតកិច្ចសន្យាបញ្ឈប់សកម្មភាព ល្បែងស៊ីសងជាបន្តទៀត និងឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕

Loading...