ឃាត់ខ្លួនឪពុកក្មេកផឹកស្រវឹងបង្កជម្លោះអំពើហឹង្សា

ខេត្តបាត់ដំបង៖ បុរសជាឪពុកក្មេក​សង្ស័យស្រវឹងប្រើអំពើហឹង្សា​មា្នក់ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យ​នគរបាល​​ព្រហ្មទណ្ឌកំរិត​ស្រា​ល នៃស្នង​កា​រដា្ឋនខេត្តបាត់ដំបង ។ ​ឃាត់ខ្លួនបញ្ជូន​ទៅកាន់តុលាការ ដើម្បី​ផ្តន្ទាទោសតាមច្បាប់ កាលពី​ព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០១៥​នេះ​ ​បនា្ទប់​ពី​​យក​ច​ប​ជីក(វាយកូនប្រសារស្រីនិងប្អូនស្រី) បណ្តាលឱ្យរបួសធ្ងន់ស្រាល ដែលប្រព្រឹត្តឡើងនៅក្នុងភូមិវត្តរំដួល សង្កាត់ចំការ​សំរោង ​ក្រុង​បា​ត់​ដំ​បង ​​នា​វេ​លា​ល្ងា​ចថ្ងៃទី៥ខែតុលាឆ្នាំ២០១៥ ​។

តាមប្រភព​ សមត្ថកិច្ចប៉ូលិសអាជា្ញធរ​អោយដឹងថា បុរស​​ជាឪពុកក្មេក​សង្ស័យស្រវឹងប្រើអំពើហឹង្សា (វាយកូនប្រសារស្រីនិងប្អូនស្រី) បណ្តាលឱ្យ​របួ​ស​ធ្ងន់ស្រាល ដែល​ត្រូវឃាត់ខ្លួនបញ្ជូន​ទៅកាន់តុលាការនោះ ។  ​ឈ្មោះព្រាប ម៉ាច អាយុ៥០ឆ្នាំ រងរបួសក រស់នៅភូមិកើតហេតុខាងលើ។ ចំណែ​ក​ជន​​​រងគ្រោះ​ ឈ្មោះឡាក់ ស្រីនិច អាយុ២២ឆ្នាំ រងរបួសដៃ ត្រូវជា​កូនប្រសារស្រី រស់នៅភូមិ​កើតហេតុ​ និងឈ្មោះឡាក់ ស្រីពៅ អាយុ១៩ឆ្នាំរងរ​បួ​ស​ក​ញ្ចឹងកដួលសន្លប់់ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវជាប្អូនស្រីបង្កើតរបស់ស្រ្តីឈ្មោះឡាក់ស្រីនិច ។

ប្រភពប៉ូលិសបញ្ជក់ឱ្យដឹងដែរថា ​ ករណីបង្កជម្លោះហឹង្សានេះ គឺកើតឡើងស្របខណពេលដែល ស្រ្តីជាកូនប្រសារឈ្មោះឡាក់ ស្រីនិច​ទៅ​ទទួល​នាំ​យក​ប្អូនស្រីបង្កើតរបស់ខ្លួនឈ្មោះឡាក់​ ស្រីពៅ ដែលធ្វើដំណើរ​ម​ក​ពី​ប៉ោយប៉ែត​មកសា្នក់នៅផ្ទះជាមួយ ។ ពេលនាំប្អូនស្រីមកដល់ផ្ទះមិន​ទា​ន់បាន​អង្គុយស្រួល​ផង ក៏ជួបនិងបុរសជាឪពុកក្មេក​ឈ្មោះព្រាប​ ម៉ាច​ដែលកំពុងស្រវឹងស្រា ជេរត្មេះតេះដៀលធ្វើឱ្យកើតជម្លោះតបវិញពី​ ឈ្មោះ​ឡា​​ក់​ ស្រីពៅ​ ​ឈ្មោះឡាក់ ស្រីពៅ អាយុ១៩ឆ្នាំ ​។ ដោយសាខឹងនិងការតបតមាត់វិញនោះ ធ្វើឱ្យបុរស​ជាឪពុកក្មេកបងស្រីខ្លួនរូបនោះ ​ទា​ញយក​ចប​ជីកនៅក្បែរកន្លែងកើតហេតុ​ វាយទៅលើនាងឈ្មោះឡាក់ ស្រីពៅ ចំកញ្ចឹងកដួលសន្លប់តែម្តង។  ឃើញដូច្នេះស្ត្រីឈ្មោះឡាក់ ស្រីនិចជាកូន​ប្រសារ​ស្រែកប្រាប់ថា​​ ពុកឯងហ៊ានតែវាយប្អូនស្រីខ្ញុំ​ស្លាប់ ខ្ញុំ​នឹងប្តឹង​ស​មត្ថកិច្ចឱ្យចាប់ខ្លួន ហើយពេលនោះនាងរត់ស្ទុះចូលជួយប្អូនស្រី ក៏ត្រូវ​បុរស​ជា​​ឪ​ពុកក្មេកនោះ វាយត្រូវ១ចបជីកចំ​ដៃរបួសផងដែរ ។

ទន្ទឹមនិងហេតុការភ្លាមៗនោះ បុរសជាឪពុកក្មេក​ស្មានតែនារីរងគ្រោះឈ្មោះឡាក់ ស្រីពៅស្លាប់ ​ដោយភ័យខ្លាចសមត្ថកិច្ច​មកចាប់មានទោស​ ។ ក៏​ស្ទុះ​​ទៅយកកាំបិតប៉័ងតោ មកអារកខ្លួនឯងបំណង​​ធ្វើ​អ​ត្ត​ឃាត ប៉ុន្តែ​មិនបានសម្រេចដោយសាប្រជាពលរដ្ឋជិតខាង និងកម្លាំងសមត្ថកិច្ចទៅដល់​ចូល​ទៅជួយធ្វើអន្តរាគមន៏ចាប់ទាន់ ហើយដឹកបញ្ជូននាំទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ​  រួចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បី​ផ្តន្ទា​ទោ​សតាមច្បាប់ កាលពី​ព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០១៥​នេះតែម្តង ៕

2015_10_06_05_38_53 2015_10_06_05_38_53_1 2015_10_06_05_38_53_2 2015_10_06_05_38_53_4 2015_10_06_05_38_53_5

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *