ឃាត់ខ្លួនឪពុកចុងសង្ស័យ ចាប់រំលោភកូន​ស្រីដើម​អាយុ១៣​ឆ្នាំ​បាន​សម្រេច​​

ភ្នំពេញ៖បុរសជា​ប្តីចុងសង្សួ័យចាប់រំលោភកូនស្រីអាយុ១៣ឆ្នាំ​ នៅផ្ទះបន្ទប់​ជួលក្នុងក្រុមទី៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវមា្នក់ ។ ​ បានត្រូវ​អង្គ​​ការ​កម្ពុជាដើម្បីជួយស្រ្តីមានវិបត្ត​​ ប្តឹងសមត្ថ​កិច្ចប៉ុស្តិ៍រដ្ឋបាលស្វាយប៉ាក​ ជួយធ្វើអន្ត​រា​គមន៏​​ឃាត់ខ្លួន​សាកសួរ ​កាលពីវេលា​ម៉ោ​ង​​​​៤និង២០ល្ងាច ថ្ងៃទី២០ខែតុ​លា២​០​១៥ ។

ចេចក្តីរាយការណ៏ឱ្យដឹងថា ជនល្មើសត្រូវជាឪពុកចុង​ដែលត្រូវឃាត់ខ្លួននោះ ​ឈ្មោះសុះ សាហ្វី អាយុ២៧ឆ្នាំ មានមុរបររត់ម៉ូតូឌុប និងម្តាយក្មេងរងគ្រោះមានឈ្មោះ ឡូត ណា អាយុ៣៥ឆ្នាំ មានមុខរបររត់តុនៅហាង ABC សាច់អាំង ក្នុង​ខណ្ឌទួលគោក ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុក​ជើង​ព្រៃ ខេត្ត​កំ​ពង់ចាម ស្រ្តីមេម៉ាយកូនស្រី២នាក់ កូនច្បងអាយុ១៣ឆ្នាំ និងកូនប្អូនអាយុ៧ឆ្នាំ។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីជាម្តាយមេម៉ាយកូនស្រី២នាក់ ទើបនឹងបានប្តីក្រោយនេះ​រស់នៅជាមួយគ្នាជិត២ឆ្នាំ ហើយអ្នកទាំងពីរនាក់ស្គាល់គ្នាពេលដែលបុរស​ជាប្តីដើរលក់​ ស៊ីមទូរស័ព្ទហើយស្រ្តីធ្វើការហាងក៏បានទាក់ទងរស់នៅជាមួយគ្នាជាប្តីប្រពន្ធរហូតមក ដោយប្រពន្ធធ្វើការហាងចូលម៉ោង១រសៀលចេញម៉ោង១យប់ ចំ​ណែកប្តីរត់ម៉ូតូឌុប ។  ​កាលពីវេលាម៉ោង២រសៀលថ្ងៃទី៨ ខែតុលា កន្លងមកនេះ ពេលដែលឪពុកចុងឌុបម្តាយទៅ​ធ្វើការហើយត្រឡប់​មកវិញ បានចាប់រំ​លោភកូន​ស្រី​ច្បងអាយុ១៣ឆ្នាំរហូតបានសម្រេច ។ បន្ទាប់មកកូនស្រីបាន​ទូរស័ព្ទប្រាប់ម្តាយថាឪពុកចុងចាប់រំលោភ ពេលនោះម្តាយបាន​ត្រឡប់មកពីធ្វើការវិញ​បានសួរនាំ​ប្តី​ហើ​​យ​ បុរសជាប្តីបានរត់ទៅយំអោបប្រពន្ធពេលនោះ​​ ដោយសារតែស្រឡាញ់ប្តីខ្លាំងពេកក៏បាននិយាយប្រាប់កូនស្រីថាកុំឲ្យនិយាយរឿងនេះ​ ប្រាប់អ្នកណាឲ្យសោះ​បើ​មិន​អញ្ចឹងទេគេចាប់ឪពុកចុងទៅដាក់ពន្ធនាគារហើយ ។

ស្រ្តីជាម្តាយពេលដែលដឹងថាប្តីចុងចាប់រំលោភកូនស្រីអាយុ១៣ឆ្នាំហើយបានប្រាប់កូនស្រី មិនឲ្យនិយាយប្រាប់គេទេហេតុតែស្រឡាញ់ប្តីក្មេងខ្លាំង​ពេកខ្លាច​សមត្ថ​កិ​ ច្ចដឹងចាប់ប្តីដាក់ ពន្ធនាគារ ។ ទោះបីជាខំប្រឹងលាក់ក៏មិនជិតទីបំផុតកូនស្រីនិយាយប្រាប់អ្នកជិតខាងប្តឹង សមត្ថកិច្ចឃាត់ខ្លួនជនប្រព្រឹត្តកាលពីវេលា​ម៉ោ​ង​​​​៤និង​២​០​ល្ងាច ថ្ងៃទី២០ខែតុលា ​នៅបន្ទប់​ជួល ​ក្រុមទី៥ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

​ប្រភពព័ត៌មានបានឲ្យដឹងថានៅនៅល្ងាចថ្ងៃទី២០ ខែតុលា ស្រាប់ក្មេងស្រីរងគ្រោះបាន យករឿងខាងលើនេះប្រាប់អ្នកជិតខាងធ្វើឲ្យអ្នកជិតខាង​ទៅប្តឹងអង្គការ​កម្ពុ​ជា​​ ​ដើម្បី​ជួយស្រ្តីមាន​វិបត្តជួយ ទើបអង្គការបានប្តឹងសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនបង្កយកទៅសាកសួរ នៅប៉ុស្តិ៍ស្វាយប៉ាកដើម្បីកសាងសំណុំរឿងបញ្ជូនទៅ​អធិកា​រដ្ឋា​​ន​ ខណ្ឌឬស្សីកែវ ។ ចំណែក ស្រ្តីជាម្តាយមិនបានចេញមុខដាក់ពាក្យបណ្តឹងទេ រីឯកូនស្រីរងគ្រោះមិនហ៊ានត្រឡប់ទៅ ផ្ទះវិញទេខ្លាចម្តាយវាយ ប៉ុន្តែអង្គការមិន​ហ៊ាន​ទទួលឲ្យស្នាក់នៅដោយសារតែម្តាយមិន​ ទាន់បានប្រគល់ឲ្យអង្គការនៅឡើយ ៕

2015_10_21_08_45_33 2015_10_21_08_45_33_1 2015_10_21_08_45_33_2 2015_10_21_08_45_33_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *