ឃាត់ខ្លួន៦នាក់ករណីហិង្សាដោយចេតនា

ខេត្តកំពត ៖ នៅថ្ងៃទី ០៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ២៣:៣០ នាទី មានករណីហិង្សាដោយចេតនា នៅភូមិព្រៃយ៉ាវ ឃុំស្រែក្នុង ស្រុកជុំគីរី ។ ជនរងគ្រោះឈ្មោះ រឿង រ៉ូ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិព្រៃយ៉ាវ ឃុំស្រែក្នុង ស្រុកជុំគីរី ត្រូវជនសង្ស័យមានគ្នាចំនួន ០៦ នាក់ វាយបណ្តាលឲ្យរងរបួស ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួន រួមមាន :

១.ឈ្មោះ សេង វិច្ចកា ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិដំរីកូន ឃុំជំពូវន្ត ស្រុកជុំគីរី ។

២.ឈ្មោះ សឿន ស៊ុន ភេទប្រុស អាយុ ១៩ ឆ្នាំ នៅភូមិស្នាយអញ្ជិត ឃុំស្នាយអញ្ជិត ស្រុកជុំគីរី ។

៣.ឈ្មោះ សឿន វុទ្ធី ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិត្រពាំងស្គន់ ឃុំត្រពាំងរាំង ស្រុកជុំគីរី ។

៤.ឈ្មោះ ពិជ ពៅ ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិត្រពាំងស្គន់ ឃុំត្រពាំងរាំង ស្រុកជុំគីរី ។

៥.ឈ្មោះ ឈឹម សុភាព ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិចេក ឃុំជំពូវន្ត ស្រុកជុំគីរី ។

៦.ឈ្មោះ បូ ចាន់ថា ភេទ ប្រុស អាយុ ២០ ឆ្នាំនៅភូមិត្រពាំងស្គន់ ឃុំត្រពាំងរាំង ស្រុកជុំគីរី ។ និងដកហូតបាន

វត្ថុតាងបង្កហេតុ រួមមាន : ច្រវ៉ាក់ត្រង់ស៊ីន័រ ខ្សែក្រវ៉ាត់មានក្បាលជាមីញ៉ុងម៉ូតូ និងម៉ូតូ ចំនួន ០៣ គ្រឿង ។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

Loading...