ឃាត់ខ្លួន​កីឡាករ កន ចន្ថា ករណី​ចាប់​បង្ខាំង​នារី​ជា​សង្សារ​ទុក​ធ្វើ​អំពើ​ហិង្សា​វាយដំ និង​គំរាម​សម្លាប់​ ​

ភ្នំពេញ ៖ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួលមួយកន្លែង មានលេខ៥ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។

ករណីចាប់បង្ខាំងនារីជាសង្សារទុកធ្វើអំពើហិង្សាវាយដំ និងគំរាមសម្លាប់ មិន តែប៉ុណ្ណោះ ថែមទាំងធ្វើទារុណកម្មផ្លូវភេទយ៉ាងព្រៃផ្សៃទៀតផង ដោយបុរសបង្កនោះត្រូវគេស្គាល់ថា ជាកីឡាករប្រដាល់ម្ចាស់ខ្សែ ក្រវាត់ «គោជល់» ហើយត្រូវនាងរងគ្រោះបានរំដោះខ្លួនចេញពីបន្ទប់នោះ ស្រែកហៅគេជួយយ៉ាងរន្ធត់ ។

ជនសង្ស័យត្រូវកម្លាំងនគរបាលឃាត់ខ្លួនបានភ្លាមៗ មានឈ្មោះកន ចន្ថា អាយុ២៥ឆ្នាំ ជាកីឡាករប្រដាល់ខ្សែក្រវ៉ាត់ «គោជល់» ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ ។ ចំណែកនារីរងគ្រោះអាយុ១៧ឆ្នាំ ជាអ្នកលក់ខោអាវនៅកោះពេជ្រ ។

បើតាមនាងរងគ្រោះនិយាយទាំងទឹកភ្នែកឱ្យដឹងថា នាងនិងបុរសនោះ (ជនសង្ស័យ)ទើបស្គាល់និងស្រឡាញ់គ្នាជាសង្សារ រយៈ ពេល២ខែមកហើយ ដោយនាងបានមករួមរស់ជាមួយគ្នានៅក្នុងផ្ទះជួលនោះ ។ ក៏ប៉ុន្តែមួយរយៈក្រោយនេះ ពួកនាងមានជម្លោះគ្នារហូតដល់បុរសនោះ បានចាប់បង្ខាំងនាងមិនឱ្យចេញទៅណាទេ ។ នៅថ្ងៃកើតហេតុនេះ គឺជននោះបានចាប់វាយនាងឱ្យរងរបួស ហើយយកកាំបិតប៉័ងតោមកគំរាមអារ.កនាង និងចាប់ហែកអាវហែកខោ ដោយយកទូរស័ព្ទមកថតវីដេអូទៀតផង ។ ហើយជននេះកាន់តែឆ្កួត ចាប់នាងកាត់សក់ ហើយមិនអស់ចិត្តបានធ្វើទារុណកម្មផ្លូវភេទ ដោយយកប្រដាប់លុញក្លៀកមករុកក្នុងប្រដាប់ភេទនាង ធ្វើឱ្យខ្លាចជននោះខ្លាំងណាស់ (មុនពេលរួមភេទ) ។

បន្ទាប់មក ខណៈជននេះដើរចូលក្នុងបន្ទប់ទឹក នាងឃើញឱកាសហុចឱ្យ នាងក៏រត់ចេញពីក្នុងផ្ទះបាន ស្រែកហៅអ្នកភូមិជួយនាង ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៍នៅផ្ទះកើតហេតុ ដោយចាប់ជននេះបានភ្លាមៗតែម្តង៕

r er erw

Loading...