ឃាត់ខ្លួន​ចៅអធិការ​វត្ត​ខេមរៈ​សីមា​ ពី​បទ​មនុស្សឃាត​គិត​ទុកជា​មុន​

​ខេត្តព្រះវិហារ​៖​ ព្រះសង្ឃ​១​អង្គ​ ដែល​ជា​ចៅអធិការ​វត្ត​ខេមរៈ​សីមា​ ហៅ​វត្ត​កំពង់ព្រះ​ឥ​ន្ធ​ ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តព្រះវិហារ​ ធ្វើការ​ឃាត់ខ្លួន​ ពី​បទ​មនុស្សឃាត​គិត​ទុកជា​មុន​ ទៅ​លើ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ នៅ​ក្នុង​កុដិ​បណ្តាល​ឲ្យ​ស្លាប់​ ដោយ​មូលហេតុ​ជម្លោះ​ទាក់ទង​ទៅ​នឹង​បញ្ហា​ដីធ្លី​ ស្ថិត​ក្នុងភូមិ​កំពង់ព្រះ​ឥ​ន្ធ​ ឃុំ​កំពង់​ស្រឡៅ​២​ ស្រុក​ឆែប​ ខេត្តព្រះវិហារ​។​

​តាម​សម្តី​ប្រជាពលរដ្ឋ​ នៅ​ក្នុងភូមិ​កំពង់​ព្រ​ឥ​ន្ធ​ ឃុំ​កំពង់​ស្រឡៅ​២​ បាន​ឲ្យ​ដឹង​ដែរ​ថា​ នៅ​ល្ងាច​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៤​ ក្រោយ​ពី​មាន​ក្លិនស្អុយ​ បាន​ជះ​ចេញពី​ក្នុង​បរិវេណ​វត្ត​ខេមរៈ​សីមា​ ដោយ​រក​មូលហេតុ​មិនឃើញ​ ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ការ​ស្រាវជ្រាវ​ នៅ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ក៏​បាន​រក​ឃើញ​សាកសព​ដែល​បាន​កប់​ចោល​ក្បែរ​កុដិ​របស់​ចៅអធិកា​វត្ត​ខាងលើ​ ប្រហែល​៥០​ម៉ែត្រ​ និង​បាន​រក​ឃើញ​វត្ថុ​តាង​ នៅ​ក្នុង​បរិវេណ​វត្ត​ខាងលើ​ផង​ដែរ​។​

​នាយ​រង​សេនាធិការ​កងរាជអាវុធហត្ថ​ ខេត្តព្រះវិហារ​ លោក​វរៈសេនីយ៍ត្រី​ជូ​ ប៊ុ​ន​សុង​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៤​ ថា​ ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​សាកសព​ និង​វត្ថុ​តាង​បទល្មើស​ខាងលើ​រួច​មក​សមត្ថកិច្ច​ក៏​បាន​កំណត់​មុខសញ្ញា​ជនល្មើស​រួច​មក​ឃើញ​ថា​ ព្រះសង្ឃ​មួយ​អង្គ​ ដែល​មាន​នាទី​ជា​ព្រះ​ចៅអធិការ​វត្ត​ខេ​រម​សីមា​ ហៅ​វត្ត​កំពង់ព្រះ​ឥ​ន្ធ​ ពិតជា​ជន​ដៃដល់​ពិតប្រាកដ​មែន​ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​រាយការណ៍​ទៅ​មន្ទីរ​ធម្មការ​ខេត្តព្រះវិហារ​ ធ្វើការ​ផ្សឹក​ ព្រះសង្ឃ​មួយ​អង្គ​ខាងលើ​ ដើម្បី​ប្រគល់​ខ្លួន​ដល់​សមត្ថកិច្ច​ នៅ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ បញ្ជូន​ទៅ​បញ្ជាកា​ដ្ឋា​នក​ង​រាជ​ អាវុធហត្ថ​ខេត្តព្រះវិហារ​ ដើម្បី​កសាង​សំណុំរឿង​ ចាត់ការ​តាម​ផ្លូវច្បាប់​៕

monk 1

Monk

Loading...

Leave a Reply

Your email address will not be published. Required fields are marked *