ឃាត់ខ្លួន​ជនសង្ស័យ ​៤​នាក់ ​បទល្មើស​គ្រឿងញៀន​ នៅកំពង់ចាម

កំពង់ចាម: ​ នៅ​ថ្ងៃ​ទី​០២​ ខែមេសា​ ឆ្នាំ​២០២១ ​បង្ក្រាប​ករណី​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ ចំនួន​០១​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​ ៖

១-​ឈ្មោះ​ ជា​ ប្រុស​ហ៊ី​ម​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​កម្មករ​ នៅ​ ភូមិ​ទី​២​ សង្កាត់​វាលវង់​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​ ។​
២-​ឈ្មោះ​ តាំង​ ស៊ា​ង​ហៃ​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ នៅ​ភូមិ​ទី​២​ សង្កាត់​វាលវង់​ ស្រុក​កំពង់ចាម​ ខេត្តកំពង់ចាម​ ។​
៣.​ឈ្មោះ​ ឃឿ​ន​ ចាន់​ធី​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ទីលំនៅ​ភូមិ​រកា​ក្រោម​ សង្កាត់​សំបួរមាស​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​ ។​
៤​ .​ឈ្មោះ​ សួន​ ជី​រ៉ា​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ ទីលំនៅ​ភូមិ​ទី​២​ សង្កាត់​វាល់វង់​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​។​

​ដកហូត​វត្ថុ​តាង​រួម​មាន​ ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់​ ធំ​០២​កញ្ចប់​ ទូរ​សព្ទ័​ដៃ​ចំនួន​០២​គ្រឿង​ ថង​វេច​ខ្ចប់​មួយ​ចំនួន​ ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​០១​គ្រឿង​ និង​ ឧបករណ៍​សេព​០១​សំរាប់​ ។

​ ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ជំនាញ​បាន​នាំ​មក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​ ៕

Loading...