ឃាត់ខ្លួន​ជន​ដៃដល់​យក​សាំង​ចាក់​ដុត​អតីត​ប្រពន្ធ​ ក្រោយ​ពី​រត់គេច​ខ្លួន​បាន​១​ខែ​

​ខេត្តបន្ទាយមានជ័យ​៖​ ជនសង្ស័យ​សមត្ថកិច្ច​ចាប់​ឃាត់​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៤​ នៅ​ចំណុច​ភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ឯក​ ម៉ែ​ន​ ភី​រម្យ​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​មានឈ្មោះ​ រិ​ន​ ចំរើន​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​ព្រែក​ល្ពៅ​ ឃុំ​ ប្ញ​ស្សី​ក្រោក​ ស្រុក​មង្គល​បូ​រី​។​ ចំណែក​ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ កុន​ សុភាព​ អាយុ​២៥​ឆ្នាំ​ បច្ចុប្បន្ន​ រស់នៅ​ភូមិ​តា​វង​ ឃុំ​ពន្លៃ​ ស្រុក​ភ្នំស្រុក​ ខេត្ត​ បន្ទាយ​មាន​ជ័យ​។​
​លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ រវាង​ជនសង្ស័យ​និង​ស្ត្រី​រង​គ្រោះ​យក​គ្នា​ជា​ប្តី​ប្រពន្ធ​បានកូន​១​ ហើយ​បន្ទាប់​មក​ ជនសង្ស័យ​ ដែល​ជា​អតីត​ប្តី​បាន​រត់​ចោល​ប្រពន្ធ​កូន​ទៅ​យកប្រពន្ធ​ថ្មី​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។​

​ជនសង្ស័យ​ឈ្មោះ​ រិ​ន​ ចំរើន​ ដោយ​ខឹង​និង​អតីត​ប្រពន្ធ​ដែល​ជា​ជន​រង​គ្រោះ​ ទៅ​យកប្តី​ថ្មី​គ្រា​ ដែល​នាង​ទៅ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ​ ហើយ​ជនសង្ស័យ​ដឹង​ក៏​ចងកំហឹង​ធ្វើ​ សកម្មភាព​យក​សាំង​ចាក់​ស្រោច​ទៅ​លើ​ស្ត្រី​រង​គ្រោះ​ កាលពី​យប់​ ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ នៅ​ចំណុច​ផ្ទះ​ស្ត្រី​រង​គ្រោះ​ ស្ថិត​នៅ​ភូមិ​តា​វង​ ឃុំ​ពន្លៃ​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ខណៈ​ស្ត្រី​រង​គ្រោះ​កំពុង​តែ​អង្គុយ​ទទួលទាន​បាយ​នៅ​លើ​ផ្ទះ​តែ​ម្នាក់ឯង​។​ស្ត្រី​រង​គ្រោះ​បន្ទាប់​ មក​ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​ សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។​ ក្រោយ​ពី​ធ្វើ​សកម្មភាព​រូ​ច​ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ទៅ​ខេត្ត​ឧ​ត្ថរ​មាន​ជ័យ​ លុះ​បន្ទាប់​មក​ជនសង្ស័យ​ រត់​មក​សម្ងំ​ លាក់ខ្លួន​ធ្វើ​ជា​ជាង​ផ្សារ​ដែក​នៅ​សង្កាត់​ទឹកថ្លា​។​ សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​ហើយ​ឈាន​ទៅ​ ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ ដើម្បី​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់​៕​

ចុចអាន ៖ ត្រឹម ​៣០​ វិនាទី ​នៃ​វីដេអូ​បង្ហាញ​សីលធម៌ ប៉ូលិស​ដឹក​ដៃ​កុមារ​ឆ្លង​ថ្នល់

bmc burn wife (1) bmc burn wife (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *