ឃាត់ខ្លួន​ជន​សង្ស័យ​ជួញដូរ​​គ្រឿងញៀន​​ម្នាក់ នៅ​ស្រុក​​មុខកំពូល

ខេត្តកណ្តាល៖ កម្លាំង​សមត្ថកិច្ច​ស្រុក​មុខកំពូល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​បាន​ម្នាក់ និង​ដកហូត​ម្ស៉ៅ​ក្រាម​ពណ៌ ស​ថ្លា​ចំនួន​២ កញ្ចប់​តូច​។ ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង កាលពី​ម៉ោង​ប្រមាណ ១២ រសៀល ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៥ ចំណុច​គល់ស្ពាន​ព្រែកកុយ​ត្រើយ​ខាងលិច ក្នុងភូមិ​ពាម​ឃុំ​រកា​កោង​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

​សមត្ថកិច្ច​ស្រុក​មុខកំពូល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មាន ឈ្មោះ ធី រិ​ទ្ធ អាយុ ១៩ ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ មុខរបរ​កម្មករ​រោង​។ ក្រោយពី​ឃាត់ខ្លួន ប៉ូលិស​បាន​ដកហូត​បាន​នៅ​ម្ស៉ៅ​ក្រាម​ពណ៌ ស​ថ្លា​ចំនួន ២ កញ្ចប់ ទូរស័ព្ទដៃ ម៉ាក់​ណូគា​ចុច​ពិល​១ គ្រឿង ប្រាក់រៀល​ចំនួន ៨៤.០០០ រៀល​​ម៉ូតូ​ស្មា​ស់បិត​តែម​ពណ៌​សលាយ​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1O.7048 ចំនួន ១​គ្រឿង និង​កាបូប​ដាក់​លុយ​ពណ៌​សុ​កូ​ឡា​ចំនួន​១ ផងដែរ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា មុនពេល​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ ឈ្មោះ ឈុន ហុង​លុយ អាយុ ២៦ ឆ្នាំ នៅ​ភូមិ ឃុំ​កើតហេតុ​បាន​ប្រើ​ជនសង្ស័យ​ឈ្មោះ ធី​រិ​ទ្ធ ឲ្យ​យក​ថ្នាំញៀន ចំនួន ២​កញ្ចប់​តូច ទៅ​លក់​ឲ្យ​ជន​មិន​ស្គាល់ឈ្មោះ នៅ​ចំណុចកើតហេតុ​ខាងលើ ដោយ​ជិះ​ម៉ូតូ​ស្មាស់ នៅពេល​ជនសង្ស័យ​ជិះ​ម៉ូតូ​ទៅដល់​កន្លែងកើតហេតុ រៀ​ចំ​ធ្វើការ​ចែកចាយ ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច ដឹកនាំ​ដោយ លោក​អធិការនគរបាល​ស្រុក​ទៅដល់ ហើយ​ជនសង្ស័យ ក៏បាន​ជិះ​ម៉ូតូ​រត់​ចូលទៅ​ភូមិ ល្វា​ក្រោម ឃុំ​ស្ដៅ ស្រុក​កងមាស ខេត្តកំពង់ចាម ហើយ​សមត្ថកិច្ច ក៏បាន​ដេញតាម និង​ឃាត់ខ្លួន​ជនសង្ស័យ ធ្វើការ​ឆែកឆេរ ទើប​រកឃើញ​ថ្នាំញៀន​ចំនួន ២​កញ្ចប់ ដែល​ជនសង្ស័យ បិត​ជាប់​នឹង​ក្បាល​ម៉ូតូ រួច​ក៏​នាំទៅ​កាន់​អធិការ​ដ្ខា​ន​នគរបាល ស្រុក​មុខកំពូល ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាមច្បាប់​៕

kandal drug (2)

kandal drug (3)

kandal drug (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *