ឃាត់ខ្លួន​ជន​ ប្រុស​ ស្រី​២​នាក់​ពាក់ព័ន្ធ​ជួញដូរ​ផ្លូវភេទ​កុមារ​ឲ្យ​តាៗ​

​ភ្នំពេញ​៖​ ជន​ស្ស័​យ​ពាក់ព័ន្ធ​ក្នុង​ករណី​អំពើ​ជួញដូរ​មនុស្ស​ប្រុស​ស្រី​ចំនួន​២​នាក់​ នាំ​កុមារី​ម្នាក់​ជា​ក្មួយ​ខ្លួនឯង​បង្កើត​យក​ទៅ​អោយ​តាៗ​រួម​ភេទ​ក្នុង​តំ​ លៃ​១៥០០​ដុល្លារ​អា​មេ​រិ​ក​ បាន​ត្រូវ​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រ​ ឆាំង​ជួញដូរ​មនុស្ស​និង​ការពារ​អ​និ​តិ​ជន​ នៃ​ស្នងកា​រដ្ឋ​ន​នគរបាល​រាជធានី​ពេញ​ ធ្វើការ​ឃាត់ខ្លួន​បន្ត​ប​នា្ទ​ប់​នៅ​កន្លែង​ទីតាំង​២​ផ្សេង​គ្នា​ ក្នុង​ទឹកដី​ខណ្ឌ​ឬ​ស្សី​កែវ​ និង​ខណ្ឌ​ជ្រោយចង្វារ​ កាលពី​វេលា​ម៉ោង​២​រសៀល​និង​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ ថ្ងៃ​ទី​៣​ សីហា​ ឆ្នាំ​២០១៥​ ។​

​ តាម​សេចក្តី​រាយ​ការ​ណ៏​ឱ្យ​ដឹង​ថា​ ក្នុង​ចំណោម​ជនជាប់ចោទ​ទាំង​២​នាក់​ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ ១​ ឈ្មោះ​ជា​ ស្រស់​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ មុខរបរ​មេផ្ទះ​ ស្នាក់​នៅផ្ទះ​លេខ​៦៧E0​ ផ្លូវជាតិ​លេខ​៥​ ក្នុងភូមិ​ទី​៣​ ក្រុម​ទី​៥​ សង្កាត់​ច្រាំង​ចំរេះ​១​ ខណ្ឌ​ឬ​ស្សី​កែវ​ ។​ ការ​ឃាត់ខ្លួន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២​រសៀល​ ពី​បទ​យក​ក្មួយ​ស្រី​ឯង​បង្កើត​អោយ​ដេក​ជាមួយ​តាៗ​ ២​ឈ្មោះ​ឈិ​ន​ ឆៃ​លី​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មុខរបរ​ជា​មេការ​សំណង់​ ឃាត់ខ្លួន​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ នៅ​ចំណុច​ការដ្ឋាន​សំណង់​ ស្ថិត​ក្នុងភូមិ​ចាម​ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វា​ ។​ ជា​ជន​អ្នក​រំលោភ​លើ​កុមារី​រង​គ្រោះ​ ។​

​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ជួញដូរ​មនុស្ស​ និង​ការពារ​អ​និ​តិ​ជន​អោយ​ដឹង​ថា​ ក្នុង​ប្រតិបត្តិការ​ចុះ​ធ្វើការ​បង្ក្រាប់​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​២​នាក់​នៅ​ ចំណុច​២​ផ្សេង​គ្នា​ក្នុង​ទឹកដី​ខណ្ឌ​ឬ​ស្សី​កែវ​ និង​ទឹកដី​ខណ្ឌ​ជ្រោយចង្វា​ គឺ​ពាក់ព័ន្ធ​និង​ករណី​ជួញដូរ​កុមារី​ជន​រង​គ្រោះ​ ដែល​ជា​ក្មួយ​ស្រី​ឯង​បង្កើត​ម្នាក់​ឈ្មោះ​ជា​ ណា​វី​ ភេទ​ស្រី​ អាយុ​១៣​ឆ្នាំ​ ។​

​ប្រភព​សមត្ថកិច្ច​ដដែល​បញ្ជាក់​ឲ្យ​ដឹង​ថា​ មុន​នឹង​ឈាន​ទៅ​រក​ការ​បង្ក្រាប​ឃាត់ខ្លួន​ជន​ប្រុស​ស្រី​ទាំង​២​នាក់​ខាងលើ​នោះ​ គឺ​បន្ទាប់​ពី​បែកការ​ដែល​កុមារី​រង​គ្រោះ​ រត់​រួចខ្លួន​ពី​ការ​ឃុំឃាំង​របស់​បក្សពួក​ មក​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​ប្រឆាំង​ជួញដូរ​និង​ការពារ​អ​និ​តិ​ជន​ ធ្វើ​ចំណាត់ការ​ឃាត់ខ្លួន​បាន​ជនជាប់ចោទ​ទាំង​២​នាក់​នោះ​តែ​ម្តង​ ។​

​ បច្ចុបន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​ឃុំខ្លួន​បណ្តោះអាសន្ន​ នៅ​ការិយាល័យ​ប្រឆាំង​ជួញដូរ​មនុស្ស​និង​ការពារ​អ​និ​តិ​ជន​ ដើម្បី​សាកសួរ​ស្វែងរក​ចាប់ខ្លួន​បក្សពួក​ អ្នក​ផ្សំ​គំនិត​ដែល​ឃុំ​ដាក់​ច្រវាក់​ជើង​កុមារី​រង​គ្រោះ​ មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕​

2015_08_04_01_35_33_2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *