ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ជេរប្រមាថ​ថ្នាក់ដឹកនាំ​នៅលើ​បណ្តាញ​សង្គម Tik Tok

ភ្នំពេញ​: បុរស​ម្នាក់​ដែល​បាន​និយាយ​មើលងាយ និង​ជេរប្រមាថ​ថ្នាក់ដឹកនាំ នៅលើ​បណ្តាញ​សង្គម Tik Tok ឈ្មោះ Sophal Moa បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅវេលា​ម៉ោង ១០​និង​២០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១ នៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​។​

​ពាក់ព័ន្ធ​ករណីនេះ​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ដោយ​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ពេញ សមត្ថកិច្ច​ផែន​ការងារ​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្ន​ពេញ បានធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ម៉ៅ សុផល ដោយបាន​និយាយ​មើលងាយ និង​ជេរ​ប្រម​ថ​ថ្នាក់ដឹកនាំ នៅលើ​បណ្តាញ​សង្គម Tik Tok ឈ្មោះ Sophal Moa រួច​បញ្ជូនមក​ស្នងកា​រដ្ឋា​នន​គ​បាល​រាជធានី​ភ្នំពេញ ដើម្បី​ចំណាត់ការ​នីតិវិធី​ផ្លូវច្បាប់​៕​

Loading...