ឃាត់ខ្លួន​លោកសង្ឃ​មួយ​អង្គ​ ក្រោយ​យក​ដែកឆាប​ចាក់​សម្លាប់​ស្ត្រី​

បន្ទាយ​មាន​ជ័យ​៖​ ​ព្រះសង្ឃ​មួយ​អង្គ​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ឃាត់ខ្លួន​យក​ទៅ​សួរនាំ​ ក្រោយ​បាន​ធ្វើ​សកម្មភាព​យក​ដែកឆាប​ចាក់​លើ​រូបរាង​កាយ​លើ​ស្ត្រី​អាជីវក​រវេ​លុយ​វី​ង​ម្នាក់​បណ្តាល​ឲ្យ​របួសធ្ងន់​ ដែល​មិន​ត្រូវ​បាន​គេ​ដឹង​ថា​ផ្តើម​ចេញពី​ទំនាស់​អ្វី​ឲ្យ​ប្រាកដ​នៅឡើយ​ទេ​ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​ នៅ​ចំណុច​ដី​វាល​អូរ​ខៃ​ដ​ន​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ តែ​ជំ​ហ៊ាន​ដំបូង​ត្រូវ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​សង្ស័យ​រឿង​ស្នេហា​ត្រីកោណ​។​

​ព្រះសង្ឃ​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​មាន​ព្រះ​នាម​ ឈ្មោះ​ទន់​ សា​វន​ អាយុ​៥២​ឆ្នាំ​ សង្ឃ​អង្គ​នេះ​គង់នៅ​វត្ត​ស្វាយ​ចាស់​ ក្នុងភូមិ​កំពង់ស្វាយ​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​។​ រីឯ​ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ សេង​ ផល្លា​ អាយុ​៤៦​ឆ្នាំ​ របួសធ្ងន់​ ជា​អាជីវក​រវេ​លុយ​វី​ង​ នៅ​ភូមិ​ផ្សារ​កណ្តាល​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​។​ ពេល​នេះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​មួយ​ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។​

​ប្រភព​ពី​សាក្សី​នៅ​ម្តុំ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​នៅ​ព្រឹក​ថ្ងៃ​សៅ​នេះ​ មុន​ពេល​មាន​បញ្ហា​គេ​បានឃើញ​ស្ត្រី​ម្នាក់​ខាងលើ​ បើករថយន្ត​ម៉ាក​ហា​យ​ឡិន​ដ័​រ​ មក​កាន់​ចំនុច​អូរ​ខៃ​ដ​ន​ ក្រោយមក​ស្រាប់តែ​មាន​ព្រះសង្ឃ​ទន់​ សា​វន​ បាន​ដើរ​ពី​ម្តុំ​គេ​លក់​ឥ​វ៉ា​ន់​មក​ចូល​ក្នុង​ឡាន​ បាន​មួយសន្ទុះ​ក៏​ស្រាប់តែ​មានការ​ប្រើ​អំពើ​ហិង្សា​កើតឡើង​ ដែល​បង្ក​ដោយ​លោង​សង្ឃ​អង្គ​នេះ​ បាន​យក​ដែកឆាប​មក​ប៉ង​សម្លាប់​ស្ត្រី​រង​គ្រោះ​ ត្រូវ​បាន​អ្នកស្រុក​ឃើញ​ផ្អើល​ឆោឡោរ​ បាន​រាយការណ៍​ជូន​ទៅ​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​និង​ឃាត់ខ្លួន​ព្រះសង្ឃ​អង្គ​នោះ​បាន​ភ្លាមៗ​តែ​ម្តង​។​

​ពាក់​ព​ន្ធ័​ករណី​ខាងលើ​ លោក​ ធិ​ន​ ស៊ិ​ន​ដេ​ត​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​រក​ឃើញ​បទល្មើស​ លោក​បាន​រាយការណ៍​ជូន​ទៅ​ខាង​ការិយាល័យ​ធម្មការ​និង​សាសនា​ ហើយ​ក៏​បាន​ធ្វើ​ពិធី​ផ្សឹក​សង្ឃ​អង្គ​នេះ​រួចរាល់​ផង​ដែរ​។​ប​ច្ចប្ប​ន្ន​ជនសង្ស័យ​ កំពុង​ស្ថិត​នៅ​ក្រោម​ការ​សួរនាំ​របស់​នគរបាល​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​។​

​លោក​បន្ត​ថា​ អនុវត្តន៍​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មា​ជ័យ​ លោក​ឧត្តម​សេនី​ត្រី​ សិទ្ធ​ ឡោះ​ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​និង​មានការ​សម្របសម្រួល​និ​តិ​វិធិ​ដោយ​ លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ចំពោះ​ជនសង្ស័យ​ ទន់​ សា​វន​ ត្រូវ​ចាប់ខ្លួន​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា​ គិត​ទុកជា​មុន​។​ ពេល​នេះ​សមត្ថកិច្ច​កំពុង​សួ​នាំ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕​

 

 

Loading...